ព័ត៌មានទាន់ហេតុការណ៍៖

ឆ្លងដែនខុសច្បាប់ហើយទៅរកកាប់ឈើគ្រញូងគេទៀត

ចែករំលែក៖

ខេត្តឧត្តរមានជ័យ៖ នៅថ្ងៃអង្គារ ១៣រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោង១១ព្រឹក អាជ្ញាធរថៃបានបញ្ជូនប្រជាពលរដ្ឋខ្មែរចំនួន០៣នាក់ មកឲ្យកម្ពុជាតាមច្រកអន្តរជាតិជាំ ដែលថៃចាប់ខ្លួនពីបទឆ្លងដែនចូលទៅកាប់ឈើគ្រញូងខុសច្បាប់ កាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៨ ចូលតាមច្រកជាំផ្សារមឿងម៉ៃ ប្រទេសថៃ ។

ជនទាំងនេះ ឈ្មោះ ក្រាយ ចិន្តា ភេទប្រុស អាយុ១៩ ឆ្នាំរស់នៅភូមិរំចេក ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ, ឈ្មោះ ទ្បំ តូច ភេទប្រុស អាយុ១៨ ឆ្នាំរស់នៅភូមិជាមួយគ្នា និងឈ្មោះ ហេប ហិល ភេទប្រុស អាយុ២៣ ឆ្នាំរស់នៅភូមិជាមួយគ្នា ។

ខាងសមត្ថកិច្ចខ្មែរ គ្រាន់តែអប់រំ កុំឲ្យលើកក្រោយនាំគ្នាធ្វើដូច្នេះទៀត រួចឲ្យត្រទ្បប់ទៅផ្ទះវិញរៀងៗខ្លួន ៕ ប៉ែន​ នួន


ចែករំលែក៖