ព័ត៌មានទាន់ហេតុការណ៍៖

ចាប់ខ្លួនអន្តោប្រវេសន៍វៀតណាម និងនីស្សេរីយ៉ាខុសច្បាប់១៧នាក់នៅទីតាំងផ្សេងគ្នា

ចែករំលែក៖

ភ្នំពេញ៖ នៅថ្ងៃថ្ងៃអង្គារ ១៣រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨ កម្លាំងសមត្ថកិច្ចបានចុះចាប់ខ្លួនពួកជនអន្តោប្រវេសន៍វៀតណាម និងនិស្សេរីយ៉ាខុសច្បាប់១៧នាក់ នៅទីតាំងផ្សេងគ្នាក្នុងខណ្ឌចំការ និងខណ្ឌ៧មករា ក្រោយពួកគេបានឆ្លងដែន និងធ្វើការខុសច្បាប់នៅកម្ពុជា ។

សេចក្តីរាយការណ៍ឲ្យដឹងថា យុទ្ធនាការនេះធ្វើឡើងនៅនៅចំណតរថយន្តក្រុងភ្នំពេញ ហូជីមិញ៣កន្លែង ទល់មុខវត្តមហាមន្រ្តី ផ្លូវព្រះសីហនុ សង្កាត់វាលវង់ ខណ្ឌ៧មករា  និងទីតាំងហាងលក់គុយទាវ កាហ្វេ ផ្លូវលេខ១១៣កែង២៧៦ សង្កាត់បឹងកេងកង២ ខណ្ឌចំការមន ក្រុងភ្នំពេញ ។

សមត្ថកិច្ចបញ្ជាក់ថា ពេលចុះត្រួតពិនិត្យនោះ កម្លាំងចម្រុះបានឃាត់ជនជាតិវៀតណាម១៦នាក់ ស្រី៥នាក់ និងជនជាតិនីហ្សេរីយ៉ាម្នាក់ ដែលបានលួចស្នាក់នៅ ប្រកបរបរដោយខុសច្បាប់ គ្មានលិខិតឆ្លងដែន និងប្រើប្រាស់ឯកសារមិនត្រឹមត្រូវ ។

ពួកគេទាំងនេះត្រូវជំនាញនាំខ្លួនដើម្បីចាត់ការតានច្បាប់អន្តោប្រវេសន៍ ៕


ចែករំលែក៖