ព័ត៌មានទាន់ហេតុការណ៍៖

ឡានបែកកង់ រេចង្កូតឡើងរង្វង់មូលបុកបង្គោលភ្លើងបាក់មួយដើម

ចែករំលែក៖

ភ្នំពេញ៖ ឡានមួយគ្រឿងបែកកង់រេចង្កូតឡើងលើរង្វង់ព្រហ្មមុខបួន បុកបង្គោលភ្លើងបាក់មួយដើម​។​

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ១និង៣៦នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី ១១ ខែកក្កដា ឆ្នាំ ២០១៨ នៅសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

សាក្សីថា គេបានឃើញរថយន្តមួយគ្រឿងម៉ាកតាកូម៉ា ពណ៌ទឹកប្រាក់ បានធ្វេីដឹណេីរក្នុងទិសដៅពីកេីតទៅលិច ខណៈមកដលកន្លែងកេីតហេតុរថយន្ដក៏បានបែកកង់ បានរេចង្គូតទៅបុកនឹងវង់មូលព្រហ្មមុខបួន ដោយរថយន្ដមិនទាន់អស់ល្បឿនក៏បានទៅបុកនឹងបង្កោលភ្លេីងបាក់អស់មួយទៀត ហេតុការណ៍នេះដែរមិនបានបណ្ដាលអោយមនុស្សរងរបួសនោះទេ ។

សមត្ថកិច្ចបានចុះមកធ្វើការវាស់វែងយករថយន្តទៅរក្សាទុកនៅចរាចរណ៍ក្រុង ៕

 


ចែករំលែក៖