ភ្នំពេញ៖ លោក ហង្ស ពុទ្ធា បានថ្លែងថា គ.ជ.ប បានកំណត់យកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨ ដើម្បីបង្ហាញទឹកខ្មៅជ្រលក់ដៃមកពីប្រទេសឥណ្ឌាសម្រាប់បម្រើដល់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ដល់តំណាងគណបក្សនយោបាយ និងអង្គការ សមាគមជាតិ និងអន្តរជាតិ។ ។
អ្នកនាំពាក្យរូបនេះថា ការបង្ហាញទឹកខ្មៅជ្រលក់ដៃនេះ គ.ជ.ប ក៏បានអញ្ជើញក្រុមហ៊ុនឥណ្ឌា ដែលផលិតទឹកខ្មៅជ្រលក់ដៃនេះមកបង្ហាញពីគុណភាពទឹកខ្មៅដល់អ្នកចូលរួមផងដែរដើម្បីឱ្យតំណាងគណបក្សនយោបាយ និងអង្គការជាតិ-អន្តរជាតិ សាកល្បងជ្រលក់ដើម្បីឱ្យដឹងពីគុណភាពនៃទឹកខ្មៅជ្រលក់ដៃនេះ ៕