ព័ត៌មានទាន់ហេតុការណ៍៖

​ឃាត់ខ្លួន​ចាងហ្វាង​កាសែត​ដំណឹង​កម្ពុជា​ពីបទបាញ់​គំរាម

ចែករំលែក៖

ខេត្តសៀមរាប៖ បុរសម្នាក់ជាចាងហ្វាងកាសែតដំណឹងកម្ពុជា​ត្រូវសមត្ថកិច្ចចាប់ខ្លួនពីបទបាញ់គំរាម ។

សេចក្តីរាយការណ៍បានឲ្យដឹងថា សមត្ថកិច្ច​នគ​របាល​ស្រុក​ស្វាយ​លើ​ សហការ​​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​ និង​យោធា​ស្រុក ​ក្នុងនោះ​មានការ​អនុញ្ញាត​ពី​លោក​ កើត​ វណ្ណ​រ៉េត​ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តសៀមរាប​ បានរ​ឃាត់ខ្លួន​ចាងហ្វាង​កាសែត​ដំណឹង​កម្ពុជា​ម្នាក់​ និង​រថយន្ត​មួយគ្រឿង​ ​បន្ទាប់ពី​បាន​បាញ់​គំរាម​ទៅលើ​ទាហាន​ម្នាក់​ ​។​

សមត្ថកិច្ច​នគរបាល​ស្រុក​ស្វាយ​លើ​បានបញ្ជាក់​ថា ​ជន​រង​គ្រោះឈ្មោះ ម៉ី ស៊ូ ភេទ​ប្រុស អាយុ​៤០​ឆ្នាំ មុខរបរ​យោធា មាន​ទីលំនៅ​ភូមិ ដំណាក់ ឃុំ​កំពង់​ប្រណាក ស្រុក​ព្រះវិហារ ខេត្ត​ព្រះ​វិហារ ។​ ចំណែកជនសង្ស័យ​មាន​ឈ្មោះ ឆោម ស៊ីថា ភេទ​ប្រុស អាយុ​៥៥​ឆ្នាំ មុខរបរ​ ចាងហ្វាង​កាសែត​ដំណឹង​កម្ពុជា មាន​ទីលំនៅ​ភូមិ​បាយាប សង្កាត់​ភ្នំពេញ​ថ្មី ខ​ណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ស្នាក់នៅ​សាខា​ស្នាក់ការ​កាសែត នៅ​ភូមិទឹក​លិច ឃុំ​បឹងមាលា ស្រុក​ស្វាយ​លើ ខេត្តសៀមរាប​ ។​

ករណី​បាញ់​គំរាម​នេះ​បាន​កើតឡើង​ស្ថិតនៅ ស្រុក​ស្វាយ​លើ​ ខេត្តសៀមរាប ​កាលពី​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០១៨ ៕


ចែករំលែក៖