ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូទៅផ្សារត្រូវចោរឆក់កាបូបលុយគេចខ្លួនបាត់

ចែករំលែក៖

ភ្នំពេញ៖ ស្រ្តីម្នាក់បានធ្វើដំណើរទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី៣បន្ទាប់ពីជិះម៉ូតូទៅផ្សារហើយត្រូវបានជនសង្ស័យមកធ្វើសកម្មភាពឆក់យកការបូបលុយពីចង្កេះបានសម្រេចហើយគេចខ្លួនបាត់ដោយសុវត្ថិភាព ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤ល្ងាច​ថ្ងៃអង្គារ​ ១៣រោច​ ខែបឋមសាធ​ ឆ្នាំច​ សំរឹទ្ធ​ស័ក​ ពស២៥៦២​ត្រូវ និងថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨ ត្រង់ចំណុចជិតផ្សារចោមចៅ ស្ថិតនៅក្នុងភូមិព្រៃជីសាក់ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ស្រ្តីរូបនេះមិនត្រូវបានស្គាល់ឈ្មោះឡើយ ហើយគាត់បានប្រាប់ថា នៅមុនពេលកើតហេតុគាត់បានជិះម៉ូតូម៉ាកហុងដាស្កូបពីពណ៌ក្រហម១គ្រឿង នៅតាមបណ្ដោយផ្លូវវ៉េងស្រេងទៅផ្សារចាមចៅ ។ លុះពេលទៅដល់ត្រង់ចំណុចកើតហេតុស្រាប់តែជនសង្ស័យម្នាក់ជិះម៉ូតូ១គ្រឿងទៅដល់ឆក់យកកាបូបរួចគេចខ្លួនបាត់ស្រមោល ។

ស្រ្តីរងគ្រោះខាងលើបានបន្តទៀតថា នៅក្នុងកាបូបដែលត្រូវចោរឆក់យកទៅនោះមានលុយចំនួន៤០០ដុល្លារ និងជាង២០ម៉ឺនរៀល រួមជាមួយអត្តសញ្ញាណប័ណ្ណរបស់គាត់ និងប្ដីគាត់ព្រមទាំងទូរស័ព្ទ១គ្រឿង និងរបស់របរមួយចំនួនទៀតផងដែរ ។ បន្ទាប់មកគាត់បានជិះម៉ូតូទៅប្ដឹងនគរបាលសុំឲ្យជួយអន្តរាគមន៍ ៕ សុខាសែនជ័យ


ចែករំលែក៖