ព័ត៌មានទាន់ហេតុការណ៍៖

សន្តិសុខម្នាក់ដេក​ស្លាប់​ក្នុង​ថ្លុកឈាមភ្ញាក់ផ្អើលទាំងព្រឹក

ចែករំលែក៖

ភ្នំពេញ ​៖​ បុរសម្នាក់ម្នាក់ជាសន្តិសុខ​ក្រុមហ៊ុន​ឯកជន​បានដេក​ស្លាប់​ក្នុង​ថ្លុកឈាម​បង្ក​ជា​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១០​និង​១០​នាទី​ព្រឹក​ ថ្ងៃពុធ ១៤រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៨ ​នៅ​ចំណុច​ការដ្ឋាន​សំណង់​ថ្មី​បឹងកក់​យីហោ​(​វ័​ន្ត​ផាក​) ​នៅ​ផ្លូវ​រថភ្លើង​ភូមិ​២​ សង្កាត់​ស្រះចក ​ខណ្ឌដូនពេញ ។

ជនរងគ្រោះឈ្មោះ​ម៉ម រស្មី ភេទ​ប្រុស ​អាយុ​៤៣​ឆ្នាំ​ ជា​សន្តិសុខ​របស់​ក្រុមហ៊ុន​ឯកជន​យីហោ​(​ហ្វី​និក​)​ ស្នាក់​នៅផ្ទះ​លេខ​៥B ​ផ្លូវ​លេខ​៣៨៦​ ក្រុម​៤៣ ​​​សង្កាត់​បឹង​កេងកង​ទី​៣ ​ខណ្ឌចំការមន។

សមត្ថកិច្ច​បញ្ជាក់ថា​ ដោយ​ឆ្លងតាម​ការពិនិត្យ​ធ្វើ​កោសល្យវិច័យ​របស់​ការិយាល័យ​ជំនាញ​បច្ចេកទេស​នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​បាន​បញ្ជាក់ថា​ ជនរងគ្រោះ​ស្លាប់​ដោយសារ​ក្អក​និង​ក្អួត​ធ្លាក់ឈាម​ ៕


ចែករំលែក៖