ព័ត៌មានទាន់ហេតុការណ៍៖

យុវជនម្នាក់គិតខ្លីចង.កសម្លាប់ខ្លួនដោយមិនដឹងមូលហេតុ

ចែករំលែក៖

ខេត្តកំពង់ធំ៖ បុរសម្នាក់គិតខ្លីចង.កសម្លាប់ខ្លួនកាលពី វេលាម៉ោង៦ និង០០នាទី ថ្ងៃពុធ ១៤រោច ខែបមឋមាសាឍ ឆ្នាំច សំរិទ្ធស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៨ នៅភូមិត្រើយអូរ ឃុំព្នៅ ស្រុកសន្ទុក ខេត្តកំពង់ធំ ។

សមត្ថកិច្ចបានឲ្យដឹងថាសពជនរងគ្រោះមានឈ្មោះ ឃឹម ហេង ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស នៅភូមិត្រើយអូរ ឃុំព្នៅ ស្រុកសន្ទុក ខេត្តកំពង់ធំ ។

តាមការបំភ្លឺរបស់ឈ្មោះ ឃឹម ខន ត្រូវជាឪពុកសព និង ឈ្មោះ ឃឺម ស្រីពៅ ត្រូវជាប្អូនរបស់សពបាននិយាយថា៖ កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៨ម៉ោង ១៩និង១០នាទី ឈ្មោះ ឃឹម ហេង បានអង្គុយផឹកស្រានៅជាមួយមិត្តភត្កិរបស់ខ្លួនដល់ម៉ោងប្រហែល២១និង ០០នាទី រួចក៏បានសុំមិត្តភក្តិទៅផ្ទះមុនដោយពុំមានការឈ្លោះប្រកែកគ្នាឡើយ លុះដល់ថ្ងៃទី១២ខែ កក្កដា ឆ្នាំ២០១៨នៅវេលាម៉ោងប្រហែល០៦និង០០ នាទី ប្អូនស្រីរបស់សពបានឡើងទៅលើផ្ទះ ដល់មាត់ ទ្វារក៏បានឃើញបងប្រុសរបស់ខ្លួនឈរហើយមានក្រម៉ានៅពីលើចងកព្យូរនៅនិងជញ្ជាំង ហើយពេលនោះបានស្រែកប្រាប់ទៅពុកថា ពុកៗ អាហេង វាចងកស្លាប់បាត់ហើយ ពេលនោះពុកគាត់បានឡើងមកឃើញអាហេង ចងកពិតប្រាកដមែន។

ក្រោយពីបានដឹងព័ត៌មាននេះភ្លាមកំលាំងជំនាញយេីងបានសហការជាមួយលោកមេប៉ុស្តិ៍ឃុំព្នៅ លោកមេភូមិ សន្តិសុខ ប្រជាការពារភូមិដេីម្បីពិនិត្យសាកសពនិងកន្លែងកេីតហេតុ។ តាមការពិនិត្យសពនៅលេី ក សពមានស្នាមទ្រុឌពណ៌ក្រម៉ៅ ទំហំ២សង្ទីម៉ែត្រព័ទ្ធជុំវិញខាងមុខ នៅលេីដងខ្លួន និងអាវៈយវៈសាកសពពុំឃេីញមានស្លាកស្នាមអ្វីកត់សំគាល់ឡេីយ ទើបសន្និដ្ឋានបានថា ជនរងគ្រោះពិតជាធ្វើអត្តឃាតចង.កសំលាប់ខ្លួនឯងប្រាកដមែន។ មូលហេតុ: ផឹកស្រាស្រវឹងជោកជាំ។

ក្រោយពីពិនិត្យរួចសាកសពជនរងគ្រោះត្រូវបានប្រគល់ជូនគ្រួសារយកទៅធ្វេីបុណ្យតាមប្រពៃណី ៕ ប៊ុន​រិទ្ធី​


ចែករំលែក៖