ព័ត៌មានទាន់ហេតុការណ៍៖

បង្ក្រាប​បទល្មើស​គ្រឿងញៀនទូទាំងប្រទេស​ថ្ងៃ​ទី​១២​ ខែកក្កដា សមត្ថកិច្ចឃាត់ខ្លួនសរុប៤៤​នាក់

ចែករំលែក៖

ភ្នំពេញ​ ៖​ សេចក្តីរាយការណ៍បានឲ្យដឹងថា នៅក្នុងថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៨ សមត្ថកិច្ចបាន បង្ក្រាប​ ការ​ជួញដូរ​ រក្សា​ទុក​ ដឹក​ជញ្ជូន​ ដាំ​ដុះ​ ផលិត​កែ​ច្នៃ​ ចាត់ចែង​ ផ្ដល់​ទីតាំង​ និង​ប្រើប្រាស់​គ្រឿងញៀន​ ចំនួន​ ២៦​ករណី​​នៅទូទាំងប្រទេស ។

ការបង្ក្រាបទាំងនេះសមត្ថកិច្ចបានឃាត់​មនុស្សសរុប៤៤​នាក់​(​ស្រី​ ២​នាក់​)​, ចាប់យកមេ​តំ​ហ្វេ​តា​មីន​(ice)​៨០,៥៨​ក្រាម​ និង​២៦​កញ្ចប់​តូច​,​​មេ​តំ​ហ្វេ​តា​មីន​(wy)​២៩,៧៩​ក្រាម​។​

ប្រភពបន្តថា ក្នុងប្រតិបត្តិការនេះ បង្ក្រាបករណី​ជួញដូរ​គ្រឿងញៀន១៤​ករណី​ ឃាត់​ ២១​នាក់​ (​ស្រី​ ២​នាក់​)​, ករណី​ប្រើប្រាស់​១២​ករណី​ឃាត់​២៣​នាក់ ។

ប្រភពថា ក្នុងចំណោមជនដែលសមត្ថកិច្ចឃាត់ខ្លួនទាំងនោះ មាន​អ្នកមាន​ផ្ទុក​សារធាតុ​ញៀន​២៣​នាក់​ ៕


ចែករំលែក៖