ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលឃាត់ខ្លួនជនសង្ស័យម្នាក់ក្រោយពីគាស់ទ្វារលួចស្បែកជើង

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យម្នាក់បានធ្វើសកម្មភាពលួចគាស់ទ្វារ រោងចក្រមួយកន្លែងលួចស្បែកជើងគំរូបានសម្រេចតែត្រូវបានកម្លាំងនគរបាលការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ ឃាត់ខ្លួនកាលពីម៉ោងជិត១រំលងអាធ្រាត្រ ឈានចូលថ្ងៃសុក្រ ១កើត ខែទុតិយាសាឍ ឆ្នាំច សំរិទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចរោងចក្រស្បែកជើងហូស៊ីនតាយ ផ្លូវវេងស្រេង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ។

ជនសង្ស័យឃាត់ខ្លួនបាន ឈ្មោះ វ៉ន មេត្តា អាយុ២៩ឆ្នាំ ជាសន្តិសុខក្រុមហ៊ុនសេវិន វ៉ាយ អេច ភីអេស មានទីលំនៅបច្ចុប្បន្នផ្ទះជួល ផ្លូវលំ ភូមិព្រៃល្វា សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ ។

ក្រោយឃាត់ខ្លួននគរបាលដកហូត បំពង់ទីបជ័រ ៤ ដើម ក្នុងនោះមួយដើមមានទំពក់សម្រាប់ខ្វារសម្ភារៈ ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ ខ្មៅ សេរីឆ្នាំ ២០១៨ ពាក់ស្លាកលេខ ភ្នំពេញ 1GR-0889 និងស្បែកជើងគំរូចំនួន ៨ គូរម៉ាក MICHAEL KORS ។

បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងខាងលើ នគរបាលបានសាកសួរនៅការិយាល័យនគរបាលព្រហ្មទ័ណ្ឌកម្រិតស្រាយកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី ៕ សុខាសែនជ័យ


ចែករំលែក៖