ព័ត៌មានទាន់ហេតុការណ៍៖

ទុស្សេខ្សែភ្លើងឆេះផ្ទះមួយខ្នងអស់ទ្រព្យសម្បត្តិមួយចំនួន

ចែករំលែក៖

ភ្នំពេញ៖ ផ្ទះមួយខ្នងសាងសង់ពីថ្មទំហំ៤គុណ៦ម៉ែត្រ ត្រូវបានអគ្គិភ័យឆាបឆេះទូឈើដាក់ខោអាវ អស់មួយ ទ្រព្យសម្បត្តិមួយចំនួន និងលុយ៥០០ដុល្លារ​ដោយគេអះអាងថាផ្ទុះសេព្រីភ្លើងបង្ករការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១ និង៣០នាទីរសៀលថ្ងៃសៅរ៍ ២កើត ខែទុតិយាសាឍ ឆ្នាំច សំរិទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតនៅចំណុចផ្ទះលេខ១៤៥ ក្រុម១០ ភូមិមិត្តភាព សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវរាជធានីភ្នំពេញ​ ។

ម្ចាស់ផ្ទះជាប្តីឈ្មោះ ពាង​ សុខមាន អាយុ៦៣ឆ្នាំ និងស្ត្រីជាប្រពន្ធឈ្មោះសូ​ រី អាយុ៥៣ឆ្នាំ ស្នាក់នៅកន្លែងកើតហេតុខាងលើ ។

ប្រភពព័ត៌មានពីស្ត្រីជាម្ចាស់ផ្ទះបានឲ្យដឹងថា នៅមុនពេលកើតហេតុរូបគាត់ និងកូនៗបានចេញមកអង្គុយលេងខាងក្រៅផ្ទះ ដោយទុកព្រីភ្លើងនៅលើទូឈើជាន់ក្រោមដូចសព្វដង ស្រាប់តែក្រោយមកឮសំឡេងផ្ទុះផាំងហើយក៏មានផ្សែងហុយតែម្តង ។

ប្រភពដដែលបន្តថា អគ្គិភ័យនេះបានឆេះទូឈើមួយលុយ៥០០ដុល្លារ និងសម្ភារប្រើប្រាស់មួយចំនួន ។

អគ្គិភ័យនេះត្រូវបានអះអាងថាបណ្តាលមកពីទុស្សេព្រីភ្លើង ក្រោយកើតហេតុភ្លាមៗត្រូវបានប្រជាពលរដ្ឋ និងអជ្ញាធរមូលរដ្ឋានជួយបាញ់ទឹកពន្លត់រលត់អស់ទាំងស្រុង ។

ករណីខាងលើនេះចាត់ទុកថាសំណាងណាស់ ដែលមិនបន្តរីករាលដាលដល់លំនៅដ្ឋានរបស់ប្រជាពលរដ្ថនៅជិតនោះ ៕ អរុណរះ


ចែករំលែក៖