ភ្នំពេញ៖ នៅរសៀលថ្ងៃអាទិត្យ ៣កើត ខែទុតិយាសាឍ ឆ្នាំច សំរិទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨ សម្តេចតេជោហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតចូលរួមអបអរសាទរនៅក្នុងពិធីរំលឹកខួប១០ឆ្នាំ នៃការដាក់បញ្ចូល ប្រាសាទព្រះវិហារ នៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ។
សម្តេចតេជោបានថ្លែងនៅលើបណ្តាញសង្គមហ្វេសប៊ុកយ៉ាងដូច្នេះថា៖
«ជយោ គណបក្សប្រជាជនកម្ពុជា!
នៅរសៀលថ្ងៃទី ១៥ កក្កដានេះ នៅស្តាតអូឡាំពិក ខ្ញុំនិងភរិយា នឹងចូលរួមអបអរសាទរនៅក្នុងពិធីរំលឹកខួប១០ឆ្នាំ នៃការដាក់បញ្ចូល ប្រាសាទព្រះវិហារ នៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (៧កក្កដា ២០០៨-៧កក្កដា ២០១៨) និងខួប១ឆ្នាំ នៃការដាក់បញ្ជូលប្រាសាទសំបូរព្រៃគុហ៍ ជាបេតិកភណ្ឌពិភពលោក (៨កក្កដា ២០១៧-៨កក្កដា ២០១៨)។
យើងទាំងអស់គ្នាបានដឹងហើយថា កម្ពុជាបានឈ្នះក្តី “ប្រាសាទព្រះវិហារ” លើប្រទេសថៃនៅតុលាការអន្តរជាតិក្រុងឡាអេ គឺតាំងពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ ១៩៦២ មកម៉្លេះ។
ក្រោមការដឹកនាំរបស់ គណបក្សប្រជាជន គឺកម្ពុជាកាន់រឹងមាំ និងតែរីកចម្រើនទៅមុខជានិច្ច!
សូមបងប្អូនបោះឆ្នោតអោយ គណបក្សប្រជាជន លេខរៀងទី ២០ ដើម្បីយើងរួមគ្នាការពារថែរក្សាសម្បត្តិមរតកវប្បធម៌ ដែលជាអត្តសញ្ញាណជាតិយើងអោយបានគង់វង្សដើម្បីមនុស្សគ្រប់ៗជំនាន់។
មាន គណបក្សប្រជាជនកម្ពុជា ទើបប្រាសាទព្រះវិហារស្ថិតស្ថេរគង់វង្សនិងក្លាយជាសម្បត្តិបេតិកភណ្ឌពិភពលោក!» ៕