ព័ត៌មានទាន់ហេតុការណ៍៖

ហ៊ីយ៉ាន់ដាយបុកម៉ូតូស្លាប់២នាក់របួសធ្ងន់ម្នាក់ នៅក្រុងកំពង់ឆ្នាំង

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ ស្រ្តី២នាក់បានស្លាប់ភ្លាមៗនៅកន្លែង និង បុរសម្នាក់ទៀតរងរបួសធ្ងន់ នៅក្នុងឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍មួយ ដែលបង្ករឡើងដោយរថយន្តបុកជាមួយនិងម៉ូតូ កាលពីវេលាម៉ោងប្រមាណជាង៧យប់ថ្ងៃសៅរ៍ ២កើត ខែទុតិយាសាឍ ឆ្នាំច សំរិទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវជាតិលេខ៥ ស្ថិតនៅភូមិឡទឹកត្រី សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។

សមត្ថកិច្ចនគរបាលចរាចរណ៍បានឲ្យ​ដឹងថា ជនរងគ្រោះនៅក្នុងឧប្បត្តិហេតុនេះ ១.ឈ្មោះ ផៃ សុភី ភេទស្រី អាយុ២៨ឆ្នាំ (ស្លាប់) ២.ឈ្មោះមឿន ស្រីនាង ភេទស្រី អាយុ១៧ឆ្នាំ (ស្លាប់) និង ៣.ឈ្មោះ ម៉ៅ គឹមហៀង ភេទប្រុស អាយុ២១ឆ្នាំ រងរបួសធ្ងន់ ជនរងគ្រោះទាំង៣នាក់រស់នៅក្នុងភូមិត្រពាំងបី និង ភូមិសំរោង សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ។

សមត្ថកិច្ចបានឲ្យ​ដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះទាំង៣នាក់បានជិះម៉ូតូម៉ាកហុងដា សេ១០០ របស់ចិន ពាក់ស្លាកលេខកំពង់ឆ្នាំង១D-២៧៦១ ធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើង នៅពេលមដល់ចំណុចកើតហេតុ ក៍ស្រាប់តែមានរថយន្តម៉ាកហ៊ីយ៉ាន់ដាយមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ ៣D-៧០៨០ ធ្វើដំណើរស្របទិសគ្នាជាមួយនឹងម៉ូតូ បានបុកម៉ូតូពេញមួយទំហឹងបណ្តាលឲ្យ​ជនរងគ្រោះទាំង៣នាក់ខ្ទាតចេញពីម៉ូតូស្លាប់ភ្លាមនៅនឹងកន្លែង២នាក់ និង ម្នាក់ទៀតបានរងរបួសធ្ងន់ ដឹកយកទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ។

ក្រោយពេលកើតហេតុ អ្នកបើកបរថយន្តបានរត់គេចបាត់ស្រម៉ោល មធ្យោបាយបង្ករត្រូវបានសមត្ថកិច្ចអូសយកទៅរក្សាទុកនៅអធិការការដ្ឋានក្រុងកំពង់ឆ្នាំង ដើម្បីរង់ចាំដោះស្រាយតាមនីតិវិធី ៕ ចន្ថា


ចែករំលែក៖