ព័ត៌មានទាន់ហេតុការណ៍៖

ស្រ្តីម្នាក់ខ្យល់គរស្លាប់ដោយសារផឹកស្រាស្រវឹងជួបជុំជាមួយបងប្អូន

ចែករំលែក៖

ខេត្តមណ្ឌលគិរី៖ ស្រ្តីម្នាក់បានស្លាប់ភ្លាមៗ ដោយសារខ្យល់គរ បន្ទាប់ពឹកស្រាជាមួយបងប្អូន ។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ១៤ និង ៣០ នាទី ថ្ងៃសៅរ៍ ២កើត ខែទុតិយាសាឍ ឆ្នាំច សំរិទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុច ជើងភ្នំឈ្វេ ភូមិ ព្រះ ឃុំស្រែឈូក ស្រុក កែវសីមា ខេត្ត មណ្ឌលគិរី ។

តាមប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ ហុន ឡៃ ភេទ ស្រី អាយុ ៣៥ ឆ្នាំ មានស្រុកកំណើត ភូមិ ឃ្យឹម ឃុំ ឃ្យឹម ស្រុក ស្នួល ខេត្ត ក្រចេះ

និង មានប្តី ឈ្មោះ សាត ប្រុស អាយុ ៣៩ ឆ្នាំ មានស្រុកកំណើត ភូមិ សោប ឃុំ សោប ស្រុក ព្រែកប្រសព្វ ខេត្ត ក្រចេះ។

មូលហេតុជនរងគ្រោះកាលពីថ្ងៃទី១២ ខែ កក្តដា ឆ្នាំ ២០១៨ ជនរងគ្រោះ បានផឹកស្រា ជួបជុំបងប្អូន នៅឃុំ ថ្មី ស្រុក ចិត្របូរី ខេត្ត ក្រចេះ ស្រវឹងខ្លាំងមកដល់ផ្ទះស្រាប់តែកើតខ្យល់គរស្លាប់តែម្តង។

ក្រោយពេលកើតហេតុ កម្លាំងនគបាលប៉ុស្ដិ៍​ ក៏បានចុះទៅពិនិត្យដល់កន្លែងកើតឃើញថាសព ពុំមានស្នាកស្នាមអ្វីទេ ហើយសន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ដោយសារខ្យល់គរពិតប្រាកដមែន ។

សាកសពក៏ បានប្រគល់ឱ្យ សាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីផងដែរ ៕ ជីវ័ន្ត


ចែករំលែក៖