ព័ត៌មានទាន់ហេតុការណ៍៖

គិតត្រឹមម៉ោង៧ព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៨ ទឹកស្ទឹងសង្កែ មានកម្ពស់ ១២,៥២ម៉ែត្រហើយ

ចែករំលែក៖

ខេត្តបាត់ដំបង៖ ទឹកស្ទឹងសង្កែ នៅព្រឹកថ្ងៃចន្ទ ៤កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៨ បានកើនឡើងរហូតដល់១២,៥២ម៉ែត្រហើយៗករណីនេះ មន្ត្រីក្រសួងធនធានទឹក និងឧតុនិយម​នៃកម្ពុជា​បានប្រកាសស្នើឲ្យបងប្អូនប្រជាពលរដ្ឋ​តាមដងស្ទឹងសង្កែ ជាពិសេសផ្នែកខាងក្រោម បង្កើនការប្រុងប្រយ័ត្នខ្ពស់ បញ្ចៀសឲ្យបានជាយថាហេតុនូវគ្រោះថ្នាក់ជាយថាហេតុ ។

មន្ត្រីក្រសួងធនធានទឹក និងឧតុនិយម​បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ការធ្លាក់ភ្លៀងបន្ថែមក្នុងបរិមាណជាង ៦៦ មម នៅតំបន់ព្រំដែនកម្ពុជា-ថៃក្នុងភូមិសាស្ត្រស្រុកសំឡូត បានធ្វើឱ្យទឹកស្ទឹងសង្កែ ក្នុងខេត្តបាត់ដំបង ហក់ឡើងជាថ្មីម្តងទៀត ។ គិតត្រឹមម៉ោង ៧ ព្រឹកថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ ២០១៨ នេះ ទឹកស្ទឹងសង្កែ មានកម្ពស់ ១២,៥២ ម គឺខ្ពស់ជាងកម្ពស់ទឹកដែលបានហក់ឡើងអតិបរមានាពេលថ្មីៗនេះ ០,១០ ម ។

ប្រភពបានបន្តថា ការហក់ឡើងជាថ្មីនេះ ពុំមានអ្វីគួរឱ្យព្រួយបារម្ភទេ ហើយទឹកនឹងស្រកចុះវិញក្នុងរយៈពេល ២-៣ ថ្ងៃខាងមុខ ។ បើទោះជាបែបនេះក្តី សូមបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមដងស្ទឹងសង្កែ ពិសេសផ្នែកខាងក្រោមស្ទឹង បង្កើនការប្រុងប្រយ័ត្នខ្ពស់ ដើម្បីជៀសវាងនូវគ្រោះថ្នាក់ផ្សេងៗដែលអាចកើតមានឡើងជាយថាហេតុ ៕


ចែករំលែក៖