ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងធនធានទឹក និងឧតុនិយមកម្ពុជាធ្វើបច្ចុប្បន្នភាពស្ថានភាពទឹកនៅស្ពានសំរោង

ចែករំលែក៖

ខេត្តព្រះសីហនុ៖ មន្ត្រីក្រសួងធនធានទឹក និងឧតុនិយម​នៅព្រឹកថ្ងៃចន្ទ ៤កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៨ បានធ្វើបច្ចុប្បន្នភាពស្តីអំពីស្ថានភាពទឹកនៅស្ពានសំរោង ផ្លូវជាតិលេខ៤ ពេលនេះបានស្រកចុះមួយកម្រិតហើយ។

ប្រភពបានបញ្ជាក់ជូនសាធារណៈយ៉ាងដូច្នេះថា៖ «ស្ថានភាពទឹកនៅស្ពានសំរោង ផ្លូវជាតិលេខ ៤

ទឹកស្ទឹងសំរោង នៅចំណុចស្ពានសំរោង ផ្លូវជាតិលេខ ៤ ក្នុងភូមិសាស្រ្តឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ បានស្រកចុះមួយកម្រិតបន្ថែមទៀតហើយ ។ គិតត្រឹមម៉ោង ៧:៣០ នាទី ព្រឹកថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ ២០១៨ នេះ ទឹកស្ទឹងមានកម្ពស់ ៥,៣០ ម គឺទាបជាងកម្ពស់ទឹកហក់ឡើងអតិបរមានាវេលាល្ងាចម្សិលមិញ ០,៥៥ ម ។ ការធ្វើចរាចរឆ្លងកាត់តាមភូមិសាស្ត្រខាងលើ ត្រូវបានបើកឱ្យដំណើរការជាប្រក្រតីឡើងវិញហើយ» ៕


ចែករំលែក៖