ព័ត៌មានទាន់ហេតុការណ៍៖

លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស​នៃ​វិទ្យាល័យ ស្វាយរៀង​ថ្លែងអំណរគុណសម្ដេចតេជោផ្ដល់អគារសិក្សា​មួយ​ខ្នង ៤០ បន្ទប់ និង​អគារ​ទីចាត់ការ​

ចែករំលែក៖

ខេត្តស្វាយរៀង ៖​លោក យស់ ពៅ នាយក​វិទ្យាល័យ​ស្វាយរៀង​បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ព្រមទាំង​បុត្រា បុត្រី ចៅប្រុស ចៅស្រី ដែល​បាន​ផ្ដល់នូវ​អំណោយ​ដ៏​ថ្លៃថ្លា​គឺ អគារសិក្សា​មួយ​ខ្នង បួន​ជាន់ មាន ៤០ បន្ទប់ និង​អគារ​ទីចាត់ការ​មួយ​ខ្នង ក្នុងឱកាស​ដែល​សម្ដេច​អញ្ជើញ​ចុះសួរសុខទុក្ខ​មន្ត្រីរាជកា​រ នា​ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១៦ ។​

ការថ្លែងអំណរគុណដល់សម្ដេចនាពេលនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី១៦ខែកក្ដដាឆ្នាំ២០១៨នៅក្នុងវិទ្យាល័យស្វាយរៀងដោយមានការចូលរួមពីលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស​នៃ​វិទ្យាល័យ ស្វាយរៀង​ ប្រមាណជិត២០០នាក់។

​លោក នាយកវិទ្យាល័យស្វាយរៀងបានបន្តទៀតថា ពួកយើងទាំងអស់មានក្ដីរំភើបនិងសប្បាយចិត្តយ៉ាងពន់ពេកនិងថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅដល់សម្ដេចតេជោនិងសម្ដេចគតិព្រិទ្ធបណ្ឌិតដែលតែងតែមានទឹកចិត្តសណ្ដោសប្រណីដឹងសុខទុក្ខដល់បងប្អូនប្រជាពលរដ្ឋទូទាំងប្រទេសក៏ដូចជាបានផ្ដល់ អំណោយសាលារៀនជាច្រើនកន្លែងនៅតាមភូមិឃុំស្រុកដែលនៅជិតផ្ទះដើម្បីក្រេបចំណេះវិជ្ជារៀនសូត្រដល់សិស្សានុសិស្សព្រោះជាទំពាំងស្នងឬស្សីដល់ប្រទេសជាតិទាំងមូលផងដែរ។

លោកនាយកក៏៏ដូចជាលោកគ្រូអ្នកគ្រូនិងសិស្សានុសិស្សនៃវិទ្យាយាល័យស្វាយរៀងក៏បានបួសសួងដល់ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពជា គុណបុណ្យ​ព្រះ​រតនៈត្រ័យ​កែវ​ទាំងបី​វត្ថុ​ស័ក្ដិសិទ្ធិ​ទាំងឡាយ​ក្នុង​លោក ឫទ្ធី​តេ​ជៈ​បារមី​ព្រះ​ឥ​ន្ម ព្រះព្រហ្ម ព្រះ​នាង​ចេក ព្រះ​នាង​ចម សូម​ព្រះអង្គ​តាម​ជួយ​អភិបាល​ប្រោះព្រំ​សព្ទសាធុការ​ពរជ័យ​គ្រប់យ៉ាង​ចំពោះ​សម្ដេច​ទាំងពីរ ព្រមទាំង​បុត្រា បុត្រី ចៅប្រុស ចៅស្រី សូម​បាន​ប្រកបដោយ​កាយពល​រឹងមាំ បញ្ញាញាណ​ភ្លឺ​ថ្លា សុខភាព​បរិបូណ៌ ជន្មាយុ​យឺនយូរ សុភមង្គល​ក្នុង​ក្រុមគ្រួសារ សមប្រកប​ដោយ​ពុទ្ធពរ​ទាំង​បួន​ប្រការ​គឺ អាយុ វ​ណ្ណះ សុ​ខះ ព​លះ កុំបី​ឃ្លៀងឃ្លាត​ឡើយ និង​សម្រេចបាន​ជោគជ័យ​នៅ​ថ្ងៃ​បោះឆ្នោត នា​ថ្ងៃទី​២៩ ខែ​កក្ដ​ដា ឆ្នាំ​២០១៨ ខាងមុខនេះ ដើម្បី​បន្ត​ដឹកនាំ​ប្រទេសជាតិ​ឱ្យមាន​សុខសន្ដិភាព សម្បូរ​រុងរឿង មានការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ ដើម្បី​ជាតិ​មាតុភូមិ​កម្ពុជា​ដ៏​បវរ​ថ្លៃថ្លា​នៃ​យើង​ទាំ​អស់​គ្នា ៕ យឹម សុថាន


ចែករំលែក៖