ខេត្តកំពង់ធំ៖ ថ្ងៃអង្គារ ៥កើត ខែទុតិយាសាឍ ឆ្នាំច សំរិទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោង០៨និង៤០នាទី លើផ្លូវជាតិលេខ០៦ ចន្លោះគីឡូម៉ែត្រលេខ១៣៨-១៣៩ ស្ថិតនៅភូមិសុីវត្ថា ឃុំប្រសាទ ស្រុកសន្ទុក ខេត្តកំពង់ធំ មានករណីគ្រោះថ្នាក់ចរាចរណ៍ ម៉ូតូ បុកគោយន្តកន្ត្រៃក្នុងទិសដៅផ្ទុយគ្នា បណ្តាលឲ្យមនុស្សស្លាប់២នាក់ ។
សមត្ថកិច្ចប្រាប់ថា ម៉ូតូម៉ាកហុងដាC125 ពណ៌ខ្មៅ ផ្លាកលេខកំពង់ធំ1K.9882 (បេីកបរពីជើងទៅត្បូង) ដោយឈ្មោះ សាន់ សុផាត ភេទប្រុស អាយុ ១៦ឆ្នាំ នៅភូមិត្រើយអូរសួស្តី ឃុំព្នៅ ស្រុកសន្ទុក ខេត្តកំពង់ធំ ស្លាប់តាមផ្លូវពេលបញ្ជូនទៅមន្ទីរពេទ្យភ្នំពេញ មានពាក់មួកសុវត្ថិភាព ។ អ្នករួមដំណេីរឈ្មោះ ហួ គឹមហៀង ភេទប្រុស អាយុ ១៦ឆ្នាំ នៅភូមិ ឃុំជាមួយអ្នកបើកបរម៉ូតូ ស្លាប់តាមផ្លូវពេលបញ្ជូនទៅមន្ទីរពេទ្យភ្នំពេញ មិនពាក់មួកសុវត្ថិភាព ។
គោយន្តកន្ត្រៃបើកបរទិសដៅពីត្បូងទៅជើង អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ គេចខ្លួន ។
ក្រោយកើតហេតុសមត្ថកិច្ចបានចុះវាស់វែងនិងយកមករក្សាទុកនៅអធិការរដ្ឋាននគរបាលស្រុកសន្ទុក រង់ចាំដោះស្រាយតាមផ្លូវច្បាប់។
សមត្ថកិច្ចបានបញ្ជាក់ថាមូលហេតុជាបឋមបង្កដោយអ្នកបើកបរម៉ូតូបើកជែងក្នុងស្ថានភាពគ្រោះថ្នាក់៕ ប៊ុន រិទ្ធី