ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោថ្លែងថា បើគ្មានការបោះឆ្នោតទេ គឺគ្មានការរីកចម្រើនឡើយ ហើយអរគុណដល់បងប្អូនជនរួមជាតិដែលមានជំនឿទុកចិត្តលើការដឹកនាំរបស់សម្តេច

ចែករំលែក៖

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន បានថ្លែងថា បើគ្មានការបោះឆ្នោតទេ គឺគ្មានការរីកចម្រើនឡើយ ហើយអរគុណដល់បងប្អូនជនរួមជាតិដែលមានជំនឿទុកចិត្តលើការដឹកនាំរបស់សម្តេច ។

សម្តេចតេជោថ្លែងយ៉ាងដូច្នេះនៅលើបណ្តាញសង្គមហ្វេសប៊ុក៖ «សុខសប្បាយជាទេបងប្អូនជនរួមជាតិទូទាំងប្រទេស?

នៅសល់តែ១០ថ្ងៃទៀតប៉ុណ្ណោះ ថ្ងៃបោះឆ្នោតជាតិជាប្រវត្តិសាស្រ្តនឹងមកដល់ហើយ! នៅថ្ងៃនោះគឺបងប្អូនប្រជាពលរដ្ឋនឹងប្រើប្រាស់សិទ្ឋិសេរីភាពសម្រេចជោគវាសនាប្រទេសជាតិតាមរយៈការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌។ យើងទៅបោះឆ្នោតទាំងអស់គ្នា ដើម្បីពង្រឹងលទ្ឋិប្រជាធិបតេយ្យនៅក្នុងប្រទេសអោយកាន់តែរឹងមាំ។ ព្រោះថា បើគ្មានការបោះឆ្នោតទេ គឺគ្មានការរីកចម្រើនឡើយ។

ខ្ញុំសូមអរគុណដល់បងប្អូនជនរួមជាតិដែលមានជំនឿទុកចិត្តលើការដឹកនាំរបស់ខ្ញុំដែលបានធ្វើអោយកម្ពុជាមានសុខសន្តិភាពពេញលេញ និងរីកចម្រើនដែលបងប្អូនបានឃើញកម្ពុជាពិតសព្វថ្ងៃនេះ!

សូមក្មួយៗយុវជន និងបងប្អូនជនរួមជាតិបោះឆ្នោតអោយ គណបក្សប្រជាជន លេខរៀងទី ២០ នៅថ្ងៃទី២៩ កក្កដា ២០១៨ ខាងមុខនេះ!» ៕


ចែករំលែក៖