ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃសុក្រ ៧កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨ ដោយសាមានភ្លៀងធ្លាក់ច្រើនបន្តទៀតកាលពីយប់ថ្ងៃព្រហស្បតិ៍ ៧កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៨ បណ្តាលអោយទឹកនៅចំណុចស្ពានស្ទឹងសំរោង បានចាប់ផ្តើមជន់ឡើងហូរកាត់លើផ្លូវជាតិសារជាថ្មីទៀត ។
រហូតមកទល់នឹងម៉ោង៧ព្រឹកនេះ ទឹកហូរកាត់លើផ្លូវប្រមាណជាង២តឹក និងមានបណ្តោយជាង៦០ម៉ែត្រ អជ្ញាធរនៅអនុញ្ញាតអោយរថយន្តតូចៗបើកបរឆ្លងកាត់បាន ប៉ុន្តែរថយន្តធំធុនធ្ងន់នៅហាមឃាត់ដ៍ដែល។
បើតាមសមត្ថកិច្ចប្រចាំការនៅទីនោះបញ្ជាក់ថា ប្រសិនបើនៅតែមានភ្លៀងច្រើន ហើយទឹកបន្តហក់ឡើងនោះ ចរាចរចរណ៍អាចនឹងបិទឡើងវិញជាថ្មីម្តងទៀត ៕ ឆ្លាម សមុទ្រ