ខេត្តកំពង់ស្ពឺ ៖ ពិតជាគួរឲ្យខ្លោចផ្សា ណាស់ដែលក្មេងប្រុសអាយុ៨ឆ្នាំម្នាក់បាន ក្លាយខ្លួនជាជនពិការជើងម្ខាង និងដាច់ ម្រាមដៃ៥តែមួយភ្លែតខណៈដែលកំពុងជិះ កង់ទៅរៀន ហើយត្រូវរថយន្តកុងតឺន័រ១ គ្រឿងបើកបុកទាំងកំរោល។
ឧបទ្ទវហេតុនេះកើតឡើងនៅវេលា ម៉ោង១២និង៣០នាទីរសៀល ថ្ងៃសុក្រ ១ កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៨ នៅលើផ្លូវជាតិលេខ៥ ក្នុងភូមិ វាំងចាស់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។
ក្មេងប្រុសរងគ្រោះឈ្មោះ វណ្ណា ចន្ទ ពិសិដ្ឋ អាយុ៨ឆ្នាំ រៀនថ្នាក់ទី២ សាលា បឋមសិក្សាទេពប្រណម្យ រស់នៅភូមិទេព ប្រណម្យ ឃុំវិហារហ្លួង ស្រុកពញាឮ ខេត្ត កណ្តាល។ មកដល់ពេលនេះកំពុងសម្រាក ព្យាបាលរបួសនៅប្រទេសវៀតណាម។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបាន ឲ្យដឹងថា នៅមុនពេលកើតហេតុក្មេងប្រុស រងគ្រោះបានជិះកង់ចាកចេញពីផ្ទះតាមផ្លូវ ជាតិលេខ៥ ពីកើតទៅលិចដើម្បីទៅរៀន ភាសាអង់គ្លេស។ នៅពេលជិះកង់ដល់ពាក់ កណ្តាលផ្លូវស្រាប់តែមានរថយន្តកុងតឺន័រ១គ្រឿងដឹកទំនិញពេញពាក់ស្លាកលេខ កំពង់ធំ 3A-1344 ដែលសរសេរនៅលើ កញ្ចក់រថយន្តខាងមុខដាក់ឈ្មោះក្រុមហ៊ុន CL154 បាន មកបុកក្មេងរងគ្រោះបណ្តាលឲ្យដួលចូលកង់រថយន្តខាងក្រោយ និងកិន ខ្ទេចជើង និងម្រាមដៃខាងឆ្វេងរបួសធ្ងន់។
ប្រភពព័ត៌មានដដែលឲ្យដឹងទៀតថា ក្រោយបង្កហេតុរួចអ្នកបើកបររថយន្តបានរត់ គេចខ្លួនបាត់ដោយទុករថយន្តឲ្យក្រុមហ៊ុន ធានារ៉ាប់រងរបស់គេមកដោះស្រាយជំនួស គ្រាដែលជនរងគ្រោះត្រូវឪពុកម្តាយយក ទៅកាន់មន្ទីរពេទ្យស្រុកឧដុង្គ ហើយគ្រូពេទ្យ នៅទីនេះ គ្មានលទ្ធភាពក៏បានសម្រេចបញ្ជូន ទៅព្យាបាលបន្តនៅប្រទេសវៀតណាម ហើយអ្វីដែលគួរឲ្យខ្លោចផ្សានោះគឺក្មេង រងគ្រោះត្រូវបានគ្រូពេទ្យកាត់ជើងឆ្វេង និង កាត់ម្រាមដៃឆ្វេងទាំង៥ក្លាយជាជនពិការ អស់មួយជីវិត។
ឪពុកក្មេងរងគ្រោះបានប្រាប់កាសែត នគរវត្ត ឲ្យដឹងថា មកដល់ពេលនេះកូន ប្រុសរបស់គាត់ដែលក្លាយខ្លួនជាជនពិការ អស់មួយជីវិតនេះកំពុងសង្គ្រោះនៅមន្ទីរ ពេទ្យប្រទេសវៀតណាមនៅឡើយដោយ គ្រួសារគាត់ចំណាយធនធានអស់ពីលទ្ធ ភាព។ ជាពិសេសការចំណាយទិញឈាម និងចំណាយថ្នាំផ្សេងៗយ៉ាងច្រើនសន្ធឹក សន្ធាប់ធ្វើឲ្យពួកគាត់អស់លទ្ធភាពហើយ។
ដូច្នេះគាត់សំុអំពាវនាវដល់សប្បុរសជន នានាមេត្តាជួយសង្គ្រោះដល់កូនប្រុសរបស់ គាត់ផង ព្រោះបើពិនិត្យមើលកាយសម្បទា របស់កូនកាន់តែខ្សោយទៅៗ ប្រសិនបើ គ្មានប្រាក់សម្រាប់ព្យាបាលបានទាន់ពេល វេលាទេនោះ។
ជាមួយគ្នានេះដែរឪពុកក្មេងរងគ្រោះ បាននិយាយថា ក្រុមហ៊ុនរបស់រថយន្តកុង តឺន័របង្កហេតុខាងលើហាក់ដូចជាមិនទទួល ខុសត្រូវក្នុងករណីនេះសោះដោយពឹងផ្អែកតែទៅលើក្រុមហ៊ុនធានារ៉ាប់រងរបស់គេតែ ប៉ុណ្ណោះ ហើយទឹកប្រាក់ដែលផ្តល់សំណង ទៀតសោតគឺពុំសមនឹងការចំណាយព្យាបាល កូនប្រុសគាត់ឡើយ។
មិនតែប៉ុណ្ណោះសោតការដោះស្រាយ ហាក់ដូចជាមិនយុត្តិធម៌ទាល់តែសោះ គ្រា ដែលជីវិតមនុស្សម្នាក់ត្រូវបានគេឲ្យតម្លៃ ទាបបំផុតយ៉ាងដូច្នេះ៕ ស តារា