ភ្នំពេញ៖ លោករដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយមនៃកម្ពុជាបានខិតខំយ៉ាងខ្លាំងមិនថា ពេលវេលាយប់អធ្រត្រអ្វីឡើយ ដើម្បីទប់ស្កាត់ការហូរច្រោះទំនប់សណ្តរស្ទឹងព្រែកត្នោត ។
ប្រភពពីមន្ត្រីក្រសួងធនធានទឹក និងឧតុនិយមបានបញ្ជាក់យ៉ាងដូច្នេះថា៖
«មកដល់ម៉ោង ២៣ យប់ថ្ងៃទី ២១ ខែកក្កដា ឆ្នាំ ២០១៨ នេះ ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម កំពុងដឹកនាំកម្លាំង អន្តរាគមន៍ទប់ទល់នឹងការហូរច្រោះទំនប់សណ្តរស្ទឹងព្រែកត្នោត ត្រង់ចំណុចសង្កាត់ទៀន ខណ្ឌដង្កោ រាជធានីភ្នំពេញ» ៕