ខេត្តព្រះសីហនុ៖ នៅលើកំណាត់ផ្លូវជាតិលេខ៤ ត្រង់ចំណុចស្ពានអូរគគីទឹកជំនន់ហូរកាត់ជាថ្មីម្តងទៀតប្រវែងប្រមាណ៥០ម៉ែត្រ។
មន្ត្រីក្រសួងធនធានទឹក និងឧតុនិយមកម្ពុជាបានថ្លែងយ៉ាងដូច្នេះថា៖ «កំណាត់ផ្លូវជាតិលេខ ៤ ត្រង់ចំណុចស្ពានអូរគគី (គម ១០៦-១០៧) ភូមិស្ទឹងច្រាល ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ត្រូវបានទឹកជំនន់ហូរកាត់ជាថ្មីម្តងទៀត ប្រវែងប្រមាណ ៥០ ម ក្នុងកម្ពស់ ០,៤០ ម នាព្រឹកថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០១៨ នេះ។ គិតត្រឹមម៉ោង ៦ ព្រឹកនេះ ចរាចរត្រូវបានអាជ្ញាធរផ្អាកជាបណ្តោះអាសន្នហើយ៕