ខេត្តកំពង់ធំ៖ នៅវេលោម៉ោង១៨និង៣០នាទីថ្ងៃសៅរ៍ ៩កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៨ មានករណីខ្យល់កន្រ្តាក់១លើកបណ្តាលឲ្យរងផលប៉ះពាល់ផ្ទះប្រជាពលរដ្ន និងសាលារៀន ស្ថិតនៅ តំបន់ដាច់ស្រយាល ក្នុងភូមិអូរចំរេះ ឃុំបាក់ស្នា ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។
សមត្ថកិច្ចបានឲ្យដឹងថាខ្យល់កន្រ្តាក់រលំផ្ទះ០១ខ្នង របើកដំបូលផ្ទះ០១ខ្នង និង របើកដំបូលសាលារៀន០១ខ្នង ។
១.ម្ចាស់ផ្ទះឈ្មោះ សេក សឿ ភេទប្រុស អាយុ៣២ឆ្នាំ ប្រពន្ធឈ្មោះ ជា យឿន អាយុ៤០ឆ្នាំ ផ្ទះទំហំ៥ម៉ែត្រគុណ៦ម៉ែត្រ ធ្វើអំពីឈើ ជញ្ជាំស័ង្កសី ប្រក់ស៊ីប្រូ ខូចខាតៈ របើកដំបូលស៊ីប្រូអស់ចំនួន០៧សន្លឹក ។
២.ម្ចាស់ផ្ទះឈ្មោះ ប៉ោ ខឿន ភេទប្រុស អាយុ២៣ឆ្នាំ ប្រពន្ធឈ្មោះ សុំ ស៊ុនហេង អាយុ២៨ឆ្នាំ ផ្ទះទំហំ៥ម៉ែត្រគុណ៣ម៉ែត្រ ធ្វើអំពីឈើ ប្រក់ស្បូវ ខូចខាតៈ រលំទាំងស្រុង ។
៣.សាលាបឋមសិក្សាកំពង់ក្របី ធ្វើអំពីឈើ ប្រក់ស៊ីប្រូ ខូចខាតរបើកដំបូលស៊ីប្រូអស់ចំនួន០៥សន្លឹក ។ ករណីខាងលើនេះសំណាងល្អមិនបង្ករឲ្យរងរបួសមនុស្សឬសត្វឡើយ ៕ ប៊ុនរិទ្ធី