ព័ត៌មានទាន់ហេតុការណ៍៖

គាស់ផ្ទះប្រជាពលរដ្ឋលួចទ្រព្យសម្បត្តិបានហើយរត់មិនរួចពីសមត្ថកិច្ចចោមចៅទី៣

ចែករំលែក៖

ភ្នំពេញ៖​ នគរបាលប៉ុស្តិ៍រដ្ឋបាលចោមចៅទី៣ បានឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ យកមកសាកសួរបន្ទាប់ពីទទួលពាក្យបណ្តឹងជនរងគ្រោះក្រោយពីត្រូវចោរលួចគាស់ផ្ទះលួចទ្រព្យសម្បត្តិកាលពីវេលាម៉ោង១៧ និង ០០ នាទី​ថ្ងៃអាទិត្យ ១០កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៨ចំណុចភូមិព្រៃជីសាក់ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍​សែនជ័យ​ ។

ជនសង្ស័យចំនួន៣ នាក់ ទី១មានឈ្មោះ ស ស៊ីប៉ាវ ភេទប្រុសអាយុ ២៦ឆ្នាំ មុខរបរមិនពិត ស្នាក់នៅភូមិព្រៃជីសាក់ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។ ទី២មានឈ្មោះ នាង សុវណ្ណរ៉ា ភេទប្រុសអាយុ ២៨ឆ្នាំ មុខរបរមិនពិត ស្នាក់នៅភូមិ ព្រៃព្រីខាងត្បូង សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។ ទី៣មានឈ្មោះ ឈឿន ជាតិ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរមិនពិត ស្នាក់នៅភូមិថ្មល់បំបែក សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។ សមត្ថកិច្ចដកហូតដែកសរសៃ តូច សំរាប់ឆ្កឹះសោរ ចំនួន១ ។

ជនរងគ្រោះមានចំនួន៤ នាក់ ទី១ឈ្មោះ រាជ លក្ខិណា ភេទស្រីអាយុ៣០ឆ្នាំ មុខរបរបុគ្គលិកធនគារ ស្នាក់នៅភូមិព្រៃជីសាក់ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។

ទី២ឈ្មោះ ស៊ឹម ចាន់ណា ភេទស្រីអាយុ៣៨ឆ្នាំ មុខរបរកម្មការនីរោងចក្រ ស្នាក់នៅភូមិព្រៃជីសាក់ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។

ទី៣ ឈ្មោះប៉ូ ដារិទ្ធ ភេទប្រុសអាយុ២៨ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន ស្នាក់នៅភូមិព្រៃជីសាក់ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។

ទី៤មានឈ្មោះ ជា សារី ភេទប្រុស អាយុ៥៨ឆ្នាំ មុខរបរគ្រូបង្រៀន ភូមិព្រៃជីសាក់ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។

សម្ភារបាត់បង់មាន៖ ឈ្មោះ រាជ លក្ខិណា បាត់កុំព្យូទ័រយួរដៃ ចំនួន២គ្រឿងម៉ាក ឌែល ពណ៍ ទឹកប្រាក់ ខ្សែរកមាសទំងន់៥ជី ជញ្ចៀនម៉ូតផ្កាកូលាបទំងន់៣ជី លុយខ្មែរ ៣៥០០០០រៀល លុយដុល្លារ ១៥០ដុល្លារ ។ ឈ្មោះ ស៊ឹម ចាន់ណា បាត់ ទូរស័ព្ទចំនួ១គ្រឿងមិនចាំម៉ាក តំលៃ១០០ដុល្លារ និងលុយខ្មែរ១០០០០០រៀល ។ ឈ្មោះ ប៉ូ ដារិទ្ធ បាត់ ធុងប៉ាស់ចំនួន២គ្រឿងពណ៌ខ្មៅ តំលៃ ១០០ដុល្លារ និងលុយខ្មែរ ១៥០០០០រៀល ។ ឈ្មោះ ជា សារី បាត់ លុយខ្មែរ៦០០០០០រៀល និងខ្សែក បា្លកទីក ៥ជី ។

សមត្ថកិច្ចបានឲ្យដឹងថា​ មុនពេលកើតហេតុមានជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងក្រោយពីត្រូវជនសង្ស័យបានធ្វើសកម្មភាពគាស់ផ្ទះប្រជាពលរដ្ឋលួចទ្រព្យសម្បត្តិខណះម្ចាស់មិននៅ ។ ក្រោយពីទទួលពាក្យបណ្តឹងរួចកម្លាំងនគរបាលបានស្រាវជ្រាវរហូតកំណត់មុខសញ្ញាបាន និងចុះទៅឃាត់ខ្លួនឈ្មោះនាង សុវណ្ណរ៉ា ភេទប្រុសអាយុ ២៨ឆ្នាំ មុខរបរមិនពិត ស្នាក់នៅភូមិ ព្រៃព្រីខាងត្បូង សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យយកមកសាកសួរ​ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពលួចគាស់ផ្ទះប្រជាពលរដ្ឋពិតប្រាកដមែន ហើយក៏មានបក្ខពួកទៀតទើបសមត្ថកិច្ចបន្តតាមចាប់បក្ខពួកនៅភូមិថ្នល់បំបែកសង្កាត់ចោមចៅទី៣​ បន្ថែមទៀត ។

ជនសង្ស័យត្រូវបាន នគរបាលប៉ុស្តិ៍ នាំខ្លួនមកសួរនាំប៉ុស្តិ៍កសាង សំណុំរឿងបញ្ចូនទៅកាន់ផ្នែកជំនាញ នៃអធិកាដ្ឋាននគរបាលខណ្ឌដើម្បីឃុំខ្លួនជាបណ្តោះអាសន្ន និងបន្តតាមច្បាប់ ៕ សុខាសែនជ័យ


ចែករំលែក៖