ព័ត៌មានទាន់ហេតុការណ៍៖

យុវជន​ម្នាក់​​បែកថ្នាំ​ ​​រត់ទាំងខ្លួន​ស្រាតននលគោក ដោយ​ដៃ​ទាំង២​ក្តោប​ប្រដាប់​ភេទ​ ប្រឡាក់​សុទ្ធតែ​ឈាម​ រួច​ស្រែក​ឲ្យ​​គេ​ជួយ​

ចែករំលែក៖

ភ្នំពេញ៖ ដោយសារសារធាតុញៀន បានធ្វើឲ្យយុវជនម្នាក់ញៀនថ្នាំហួសកម្រិត​ ​​រត់ទាំងខ្លួន​ស្រាតននលគោក ដោយ​ដៃ​ទាំង២​ក្តោប​ប្រដាប់​ភេទ​ ប្រឡាក់​សុទ្ធតែ​ឈាម​ រួច​ស្រែក​ឲ្យ​​គេ​ជួយ​ថា​មាន​​គេ​ធ្វើបាប ដោយ​​បាន​​កាត់​ប្រដាប់​ភេទ​របស់​ខ្លួន​​​ចោល​ ហើយត្រូវសមត្ថកិច្ចហៅ​​រថយន្ត​សង្គ្រោះ​ មក​ដឹក​យក​ទៅ​សង្គ្រោះបាន​ពាក់​កណ្តាលផ្លូវ ស្រាប់តែជននោះ​​សុំ​ចុះ​ពីលើ​រថយន្ត​វិញ ទើបបង្កការភ្ញាក់​ផ្អើលតែម្តង ។

​ករណីខាងលើនេះ បានកើតឡើងកាលពី​​ម៉ោង​១១និង៣០​នាទី​យប់ថ្ងៃអាទិត្យ ១០កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹង​ថ្ងៃ​ទី​២២ ខែ​កក្ក​​ដា ឆ្នាំ២០១៨ ស្ថិតតាម​បណ្តោយ​ផ្លូវ​ព្រះ​ស៊ី​សុវត្ថិ​ ត្រង់ចំណុច​មុខ​ព្រះ​បរមរាជវាំង​​ ក្នុង​សង្កាត់​ជ័យ​ជំនះ ខណ្ឌដូន​ពេញ​។

តាមប្រភពព័ត៍មានពីប្រជាពលរដ្ឋនៅកន្លែកកើតហេតុ បាន​​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ គេ​បានឃើញ​យុវជន​រូបនេះ​ ​មាន​​អាយុ​ប្រហែល​​១៨​ឆ្នាំ​ មិនដឹង​​មកពីណានោះទេ​ បាន​អង្គុយ​នៅ​មុខ​រូប​ព្រះ​មហា​ក្ស​ត្រ ដោយ​ដៃ​ទាំង២បាន​ក្តោប​ប្រដាប់​ភេទ​ ប្រឡាក់​សុទ្ធតែ​ឈាម​ រួច​ស្រែក​ឲ្យ​​គេ​ជួយ​ ទាំងខ្លួន​ស្រាតននលគោក ក៏ត្រូវប្រជាពលរដ្ឋ​ដែល​មក​កម្សាន្ត​នៅ​ទីនោះ​ស្មានថា​ យុវជន​​រូបនេះ បាន​កាត់​ប្រដាប់​ភេទរបស់​ខ្លួនឯងផងដែរ ។ ភ្លាមនោះ​ ​សមត្ថកិច្ច​ប៉ុស្តិ៍​ជ័យ​ជំនះ​ ចុះមក​អន្តរាគមន៍​ដោយ​ទំនាក់ទំនង​ហៅ​រថយន្ត​សង្គ្រោះ​របស់​គ្លីនិក​​ឯកជនដឹក​យក​ទៅ​ព្យាបាល ​ខណៈដែល​ទៅ​បាន​ពាក់​កណ្តាលផ្លូវ​ ស្រាប់តែ​យុវជន​នោះ​ទាមទារ​ចុះ​មិន​ព្រមទៅ​ព្យាបាល​ ហើយ​លោកគ្រូ​ពេទ្យ​ក៏​ពិនិត្យ​មើលទៅ​ឃើញ​ថា ​មិន​ដូច​ដែល​​យុវជន​នេះនិយាយ​ថាមាន​​គេ​ធ្វើបាប​បាន​​កាត់​ប្រដាប់​ភេទ​របស់​ខ្លួន​​​ចោលនោះឡើយ​ គឺ​គ្រាន់តែ​មាន​ស្នាមរយះ​ដៃ​ពីរ​បី​កន្លែង ​ទើប​បណ្តាល​ឲ្យ​​ហូរ​ឈាម​បែប​នេះ។

ក្រោយ​កើតហេតុ​ យុវជន​បែក​ថ្នាំ​នេះត្រូវបានគ្រូពេទ្យឲ្យចុះតាមបំណង ​ហើយក៏​ទៅ​អង្គុយ​លេង​នៅមុខ​ព្រះ​គន្លង​ និងសមត្ថកិច្ច​ខណ្ឌ​ដូនពេញ មក​​លួងលោម​ឲ្យត្រលប់ទៅផ្ទះវិញ ដោយរូបគេបាន​​សុំ​លុយ​សមត្ថកិច្ច​ចំនួន​៥​០០រៀល​ ហើយ​​សមត្ថកិច្ចក៏បានឲ្យ​១ពាន់​​រៀល​ ទើបយុវជនបែកថ្នាំនោះ​ដើរ​ចេញ​ទៅ​បាត់​តែម្តង ៕ ស​ តារា


ចែករំលែក៖