ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយមបានប្រកាសឲ្យដឹងនៅរសៀលថ្ងៃនេះថា ទឹកទន្លេសេសាន បានបន្តកើនឡើងលើសកម្រិតកម្ពស់ប្រកាសឱ្យប្រុងប្រយ័ត្នហើយ គឺឡើងដល់កម្ពស់៨.១០ម៉ែត្រ។
មន្ត្រីក្រសួងធនធានទឹក និងឧតុនិយមកម្ពុជាថ្លែងយ៉ាងដូច្នេះថា៖
«គិតត្រឹមម៉ោង ៣ រសៀលថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០១៨ នេះ ទឹកទន្លេសេសាន ក្នុងខេត្តរតនគិរី បានបន្តកើនឡើងដល់កម្ពស់ ៨,១០ ម គឺលើសកម្រិតកម្ពស់ប្រកាសឱ្យប្រុងប្រយ័ត្ន ០,១០ ម ហើយ ។ ពេលនេះ ទឹកទន្លេបានបន្តជន់លិចចូលតំបន់ទំនាបមួយចំនួន នៅក្នុងស្រុកអណ្តូងមាស តាវែង វើនសៃ និងស្រុកអូរយ៉ាងដាវ» ៕