ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងអាវុធហត្ថខណ្ឌមានជ័យសហការជាមួយអាវុធហត្ថរាជធានីភ្នំពេញឃាត់ខ្លួនក្រុមអ្នកញៀនថ្នាំស្រីប្រុស១៣នាក់

ចែករំលែក៖

ភ្នំពេញ៖ នៅវេលាម៉ោង១០និង០៥នាទី ព្រឹក ថ្ងៃចន្ទ ១១កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨ នៅចំនុចផ្ទះមិនរៀបរយក្រុម៩ ភូមិព្រែកទាល់១ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ដោយទទួលបានការផ្តល់ព៌តមានពីប្រជាពលរដ្ឋនិងអាជ្ញាធរភូមិសង្កាត់ កម្លាំង កងរាជអាវុធហត្ថ ខណ្ឌមានជ័យ សហការណ៍ជាមួយការិយាល័យបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថ ភព បានចុះធ្វើការឃាត់ខ្លួន ជនសង្ស័យបានចំនួន១៣នាក់ ស្រី០៣នាក់ពាក់ព័ន្ធនឹងគ្រឿងញៀន ។

ជនសង្ស័យទី ១ ឈ្មោះ ​ ញ៉ែម វៃ​ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាដក ស្នាក់នៅភូមិព្រែកទាល់១ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ ។

២. ឈ្មោះ យុន ឈិន ភេទប្រុសអាយុ២១ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅភូមិព្រែកទាល់១ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ ។

៣. ឈ្មោះ សាន់ ថាន ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរលក់បុកល្ហុង ស្នាក់នៅផ្សារចាស់ខណ្ឌដូនពេញ ។

៤. ឈ្មោះ លឹម ចាន់រីម៉ា ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិព្រែកទាល់១ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ ។

៥. ឈ្មោះ វ៉ាន់ ចាន់នី ភេទស្រី អាយុ២៣ឆ្នាំ មុខរបរមេផ្ទះ ស្នាក់នៅភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យទី២

៦. ឈ្មោះ សុឺង ស្រីល័ក្ខ ភេទស្រី អាយុ១៦ឆ្នាំ មុខរបរមេផ្ទះ ស្នាក់នៅ ភូមិសាមគ្គី ខណ្ឌឬស្សីកែវ

៧. ឈ្មោះ ឆាយ សុម៉ាលី ភេទស្រី អាយុ៣៦ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅព្រែកទាល់១ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ

៨. ឈ្មោះ វណ្ណា រតនា ភេទប្រុស អាយុ២៥ឆ្នាំ មុខរបររើសអេតចាយ ស្នាក់នៅភូមិព្រែកទាល់១

៩. ឈ្មោះ រឿន មុន្នី ភេទប្រុស អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យទី២

១០. ឈ្មោះ សំចាន់ភារះ​ ហៅណិតភេទប្រុស អាយុ២១ឆ្នាំ មុខរបររើសអេតចាយ ស្នាក់នៅ ភូមិព្រែកទាល់១ សង្កាត់ស្ទឹងមានជ័យទី២

១១. ឈ្មោះ ណន សេរីរដ្ឋ ភេទប្រុស អាយុ៣១ឆ្នាំ មុខរបររើសអេតចាយ ស្នាក់នៅភូមិព្រែកទាល់១

១២. ឈ្មោះ តែ លាងឆេង ភេទប្រុស អាយុ៣៨ឆ្នាំមុខរបរជាងដែកស្នាក់នៅសង្កាត់ដង្កោខណ្ឌដង្កោ

១៣. ឈ្មោះ តូច សុីថន ភេទប្រុស អាយុ៣៨ឆ្នាំមុខរបរ រត់ម៉ូតូកង់បីស្នាក់នៅភូមិបុរីកម្មករខណ្ឌដង្កោ ដកហូតវត្ថុតាងសរុប ÷ក្រាមសថ្លាចំនួន៣កញ្ជប់ម៉ូតូកង់បីចំនួន០១គ្រឿងដបជក់ចំនួន០២ទូរស័ព្ចចំនួន៣គ្រឿងដែកកេះចំនួន០៤ក្រដាស់អាលុមុីញ៉ូម០១ដុំនិងថង់ច្រកគ្រឿងញៀនមួយចំនួន ។

បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងត្រូវបានបញ្ជូនទៅការិយាល័យបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថ ភព ដើម្បីសួរនាំបន្ត៕ តាឡឹម


ចែករំលែក៖