ព័ត៌មានទាន់ហេតុការណ៍៖

បេក្ខជនតំណាងតាស្រ្ត ខេត្តពោធិសាត់ អំពាវនាវឱ្យអ្នកឃុំកញ្ជរ ត្រៀមខ្លួនទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នានៅថ្ងៃទី២៩ កក្កដា ២០១៨ខាងមុខនេះ

ចែករំលែក៖

ខេត្តពោធិសាត់៖ លោក រ៉ូហ្វី អូស្មាន តំណាង លោក អូស្មាន ហាស្សាន់ និងជាបេក្ខជនតំណាងរាស្រ្តមណ្ឌលខេត្តពោធិ៍សាត់ និងលោក គង់ វុទ្ធី ប្រធានក្រុមកាងារថ្នាក់កណ្តាលចុះជួយឃុំកញ្ជរ ស្រុកកណ្ដៀង ខេត្ដពោធិ៏សាត់ បានបន្ដចុះបើកយុទ្ធនាការ ឃោសនារកសំឡេងគាំទ្រ ពីមហាជន នៅភូមិទួលទទឹង ឃុំកញ្ជរ ខេត្តពោធិ៍សាត់ ។ កាលពីថ្ងៃចន្ទ័១១ ខែទុតិយាសាឍ ឆ្នាំចសំរឹទ្ធិស័កព.ស២៥៦២ត្រូវនិងថ្ងៃ២៣ កក្ដដា ឆ្នាំ២០១៨។

នៅក្នុងឱកាសនោះលោក រ៉ូហ្វី អូស្មាន បានបង្ហាញ អំពីសមិទ្ធផលនានា ដែលរាជរដ្ឋាភិបាលសម្រេចបានក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី។ លោកបន្តថា៖មានតែគណបក្ស ប្រជាជនកម្ពុជាមួយគត់ ដែលមានគោលនយោបាយដឹកនាំដ៏ត្រឹមត្រូវ ពិសេសសម្តេចតេជោហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងជាប្រធានគណបក្ស ប្រជាជនកម្ពុជា បានសាងគុណបំណាច់គ្រប់បែបយ៉ាង តាមរយៈបម្រើប្រជាពលរដ្ឋគ្រប់កាលៈទេសៈ ព្រមទាំងបានកសាង អភិវឌ្ឍន៍ រួមសុខរួមទុក្ខ ជាមួយប្រជា ពលរដ្ឋ កសាងការពារសន្តិភាព ជូនប្រជាជាតិ ។

ដើម្បីរក្សាបានសុខសន្តិភាព ស្ថេរភាពនយោបាយ និងការអភិវឌ្ឍ សូមបងប្អូនអញ្ជើញទៅបោះឆ្នោតជូនគណ បក្សប្រជាជនកម្ពុជា ដែលមានរូបសញ្ញាទេវតាបាចផ្កា លេខរៀងទី២០លើសន្លឹកឆ្នោត ហើយការបោះឆ្នោតមានតែមួយថ្ងៃគត់គឺថ្ងៃអាទិត្យទី២៩ ខែកក្កដា ឆ្នាំ២០១៨ ៕ សំរិត


ចែករំលែក៖