ខេត្តព្រះសីហនុ៖ រសៀលថ្ងៃចន្ទ ១១កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨ នគរបាលចរាចរណ៍ផ្លូវគោកខេត្តព្រះសីហនុ បានបញ្ជូនជនសង្សយ័អ្នកបើករថយន្តកុងតឺនរ័២រូប ទៅសាលាដំបូងខេត្តតាមនិតិវិធីច្បាប់ ពាក់ពន្ធ័នឹងការបង្កគ្រោះថ្នាក់ចរាចរណ៍ពីរករណីខុសៗគ្នានៅម្តុំចំណោតរ៉ាក្នុងក្រុងព្រះសីហនុកាលពីរសៀលថ្ងៃទី២១កក្កដា២០១៨ ដែលបណ្តាលអោយរថយន្តនិងម៉ូតូមួយចំនួនរងការខូចខាត។
ជនសង្សយ័ទី១ ឈ្មោះ ទុយ វិចិត្រ ភេទប្រុស អាយុ ២៣ឆ្នាំ មានទីលំនៅ ភូមិអូរចន្ទី ឃុំព្រៃស្លឹក ស្រុកទាំង ខេត្តតាកែវ បើកបរ រថយន្តកុងទីន័រ ពាក់ស្លាកលេខ ព្រះសីហនុ 3A- 0549 (បង្កហេតុលើកទី១) បុកប៉ះខូចខាតរថយន្តតូច២គ្រឿង និងម៉ូតូមួយគ្រឿង ។
ជនសង្សយ័ទី២ បើករថយន្តកុងតឺន័រ ពាក់ស្លាកលេខ ព្រះសីហនុ 3A- 1074 ឈ្មោះ អៀម ណាក់ ភេទប្រុស អាយុ ២២ឆ្នាំ មានទីលំនៅ ភូមិព្រៃរុន ឃុំព្រៃស្រង៉ែ ស្រុកទាំង ខេត្តតាកែវ (បង្កហេតុលើកទី២) បណ្តាលអោយរថយន្តតូចមួយគ្រឿងរងការខូចខាត។ អ្នកទាំង២ បើកបររថយន្តអោយក្រុមហ៊ុន មុីងលាំង។
បើតាមលោកឧត្តមសេនីយ៍ត្រីអុី សុខាស្នងការរងនគរបាលខេត្តទទួលផែនសណ្តាប់ធ្នាប់ចរាចរណ៍ មានប្រសាសន៍បញ្ជាក់ថា ក្រោយឃាត់ខ្លួនអ្នកបើកបរទាំង២រូបសមត្ថកិច្ចធ្វើតេស្តរកឃើញមានសារធាតុញៀនក្នុងខ្លួនផងដែរ ក្នុងនោះជនសង្សយ័ម្នាក់ឈ្មោះ អៀម ណាក់ គ្មានទាំងបណ្ណ័បើកបរផង ៕ ឆ្លាម សមុទ្រ