ព័ត៌មានទាន់ហេតុការណ៍៖

ស្រ្តីចំណាស់មានជំងឺប្រចាំកាយប៉ងលោតទឹកសម្លាប់ខ្លួនពីលើស្ពានជ្រោយចង្វាត្រូវប្រជាពលរដ្ឋជួយឃាត់ទាន់

ចែករំលែក៖

ភ្នំពេញ៖ ស្ត្រីវ័ចំណាស់ម្នាក់តូចចិត្តមានជំងឺប្រចាំកាយជាង១ឆ្នាំ ប៉ងលោតទឹកសម្លាប់ខ្លួនពីលើស្ពានជ្រោយចង្វា តែត្រូវបានប្រជាពលរដ្ឋឃើញទាន់ ក៏ឃាត់ហៅមកនិយាយណែនាំ រួចសណ្តាប់ធ្នាប់ខណ្ឌជ្រោយចង្វា ឌុបតាមម៉ូតូសណ្តោងរ៉ឺម៉កមកកាន់ប៉ុស្តិ៍ជ្រោយចង្វា រង់ចាំសាច់ញាតិមកទទួល ។

ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើកឡើងកាលពីម៉ោងជាង១រសៀល ថ្ងៃចន្ទ ១១កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចលើស្ពានជ្រោយចង្វាថ្មី ស្ថិតនៅក្នុងភូមិដើមគ សង្កាត់-ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។

ស្ត្រីដែលមានជំងឺប្រចាំកាយរ៉ាំរ៉ៃប៉ងលោតទឹកសម្លាប់ខ្លួនមិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ មានអាយុ៥៨ឆ្នាំ ស្នាក់នៅផ្ទះជួល ខណ្ឌដូនពេញ ។

ប្រភពពត៌មានពីស្ត្រីដែលប៉ងលោតទឹកសម្លាប់ខ្លួនបានឲ្យដឹងថា គាត់ធ្លាប់មានប្រវត្តិដួលផ្ងារក្រោយអស់រយ:ពេល១ឆ្នាំមកហើយ តាំងពីពេលគាត់ដួលនោះមក អាការ:ក្នុងខ្លួនរបស់គាត់ចេះតែកន្ត្រាក់ៗផ្ទៃមុខរបស់គាត់ ដូចមានអ្វីម្យ៉ាងមកចាក់ដោតអញ្ចឹង ដោយមានជំងឺប្រចាំកាយរ៉ាំរ៉ៃដូច្នេះហើយ ទើបគាត់ធ្វើដំណើរមកស្ពានជ្រោយចង្វាថ្មីប៉ងលោតទឹកសម្លាប់ខ្លួនតែម្តង ។

ស្ត្រីប៉ងលោតទឹកសម្លាប់ខ្លួនពីលើស្ពានជ្រោយចង្វាកុំតែបានប្រជាពលរដ្ឋប្រទះឃើញហើយបានជួយឃាត់ទាន់ពេលវេលា ម្ល៉េះមិនដឹងថាគាត់ទៅជាយ៉ាងណានោះទេ ។

បន្ទាប់ពីកើតហេតុកម្លាំងសណ្តាប់ធ្នាប់ខណ្ឌជ្រោយចង្វា បានឌុបគាត់តាមម៉ូតូសណ្តោងរ៉ឺម៉កមកឲ្យសម្រាកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលជ្រោយចង្វា រួចសមត្ថកិច្ចក៏ទំនាក់ទំនងទៅសាច់ញាតិស្ត្រីរងគ្រោះមកទួលគាត់ត្រឡប់ទៅផ្ទះវិញ ៕ ជ្រោយពេជ្រ


ចែករំលែក៖