ព័ត៌មានទាន់ហេតុការណ៍៖

លោករដ្ឋមន្ត្រី លឹម គានហោ បន្តដឹកនាំក្រុមការងារទប់ទល់ជំនន់ស្ទឹងព្រែកត្នោត

ចែករំលែក៖

ភ្នំពេញ៖ ព្រឹកថ្ងៃចន្ទ ១១កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០១៨ នេះ លោករដ្ឋមន្ត្រី លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានបន្តដឹកនាំក្រុមការងារ ទប់ទល់នឹងជំនន់ស្ទឹងព្រែកត្នោត ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងខេត្តកណ្តាល ។

ជារួម ទឹកបានស្រកចុះក្នុងកម្រិត ០,៩០ ម ហើយ ទាំងទឹកនៅទំនប់៧មករា និងទឹកស្ទឹងព្រែកត្នោត ។

មកដល់ពេលនេះ ស្ថានភាពបានធូរស្រាលច្រើន ប៉ុន្តែមិនទាន់អាចលែងដៃនៅក្នុងការប្រុងប្រយ័ត្ននៅឡើយទេ ក្រុមការងារនៅតែបន្តត្រៀមអន្តរាគមន៍នៅតាមទំនប់សណ្តរស្ទឹង ៕


ចែករំលែក៖