ព័ត៌មានទាន់ហេតុការណ៍៖

ឈ្លោះជាមួយប្រពន្ធមិនឈ្នះផឹកថ្នាំបាញ់កក់ ២ថ្ងៃក្រោយស្លាប់ដូចបំណងនៅក្នុងមន្ទីរពេទ្យ

ចែករំលែក៖

ខេត្តតាកែវ៖ ពិតជាហួសចិត្តណាស់ ដែលបុរសម្នាក់មានគំនិតខ្លីបានធ្វើអត្តឃាតលេបថ្នាំបាញ់កក់ដើម្បីសម្លាប់ខ្លួន តែមិនស្លាប់ ត្រូវបានបងប្អូនបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យភ្លាមៗ ដោយគ្រាន់តែឈ្លោះជាមួយប្រពន្ធបន្តិចបន្តួចសោះ ។ ប៉ុន្តែ បានពីរថ្ងៃក្រោយមកទើបបាត់បង់ជីវិតគួរឲ្យសោកស្តាយបំផុត ។

ហេតុការណ៍នេះកើតឡើងនៅម៉ោង៩និង១០នាទីយប់ថ្ងៃ ថ្ងៃ សៅរ៍ ៩ កើត ខែ ទុតិយាសាឍ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងទី២១ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតនៅចំណុចភូមិទ្រង់ភូមិ ឃុំព្រៃផ្ដាំ ស្រុកអង្គរបូរី ខេត្តតាកែវ។ លុះដល់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨ ក៏បានស្លាប់នៅមន្ទីពេទ្យខេត្តតាកែវ។

នគរបាលស្រុក អង្គរបូរី បានឲ្យដឹងថា បុរសដែលគិតខ្លី បញ្ចប់ជីវិតដោយផឹកថ្នាំបាញ់កក់នេះមានឈ្មោះ ទុយ ដេត អាយុ ៣៣ឆ្នាំ មុខរបរ កសិករ មានទីលំនៅកន្លែងកើតហេតុខាងលើ មានកូន៣ នាក់រស់នៅក្នុងបន្ទុក ។

ក្រុមគ្រួសារសពបាននិយាយថា កាលពីថ្ងៃជនរងគ្រោះបានទាស់ទែងគ្នា ជាមួយប្រពន្ធបន្តិចបន្តួច ហើយមកដល់ពេលយប់ថ្ងៃកើតហេតុ ស្រាប់តែទៅយកថ្នាំបាញ់កក់ មកផឹក ប៉ុនប៉ងសម្លាប់ខ្លួន ។ ពេលនោះក្រុមគ្រួសារដឹង ក៏បាននាំគ្នាដឹកទៅព្យាបាលនិងលាងក្រពះ នៅមន្ទីរពេទ្យខេត្តតាកែវ តែពេលព្យាបាលបានតែ២ថ្ងៃ ជនរងគ្រោះមានសភាពធ្ងន់ធ្ងរពេកក៏បានបាត់បង់ជីវិតទៅ ធ្វើឲ្យប្រពន្ធ និងក្រុមគ្រួសារ ហួសចិត្ត សោកស្តាយដឹកសពមកផ្ទះធ្វើបុណ្យតាមប្រពៃណី ៕ សហការី


ចែករំលែក៖