ព័ត៌មានទាន់ហេតុការណ៍៖

រន្ទះឥតមេត្តា! ផ្តាច់ជីវិតបុរសម្នាក់ ស្លាប់នៅវាលស្រែ

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង: បុរសម្នាក់បានបាត់បង់ជីវិត ដោយរន្ទះបាញ់ គ្រាដែលកំពុងទៅមើលទឹកស្រែនៅក្រោយភូមិតែម្នាក់ឯង នៅពេលកំពុងមានភ្លៀងធ្លាក់យ៉ាងខ្លាំង លាយឡំដោយខ្យល់កន្រ្តាក់និងផ្គររន្ទឺ ។

ឧបទ្ទវហេតុនេះ បានកើតឡើងកាលពីវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃ អង្គារ ១២ កើត ខែ ទុតិយាសាឍ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹង ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨ នៅភូមិក្រាំងស្គារត្បូង ឃុំក្រាំងស្គារ ស្រុកទឹកផុស ខេត្តកំពង់។

នគរបាលស្រុកទឹកផុសបានឲ្យដឹងថា បុរសដែលរងគ្រោះដោយរន្ទះបាញ់នេះមានឈ្មោះ មួន សិទ្ធ អាយុ៣៩ឆ្នាំ មុខរបរ កសិករ រស់នៅភូមិឃុំ កើតហេតុខាងលើ ។

សាក្សីបានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានទៅមើលទឹកស្រែនៅក្រោយភូមិ តែម្នាក់ឯង ហើយគាប់ជួនមានខ្យល់ ភ្លៀងផ្គរ លាយឡំខ្យល់កន្ត្រាក់ផងនោះ ក៏បង្កើតជារន្ទះបាញ់បណ្តាលឲ្យជនរងគ្រោះស្លាប់នៅវាលស្រែតែម្នាក់ឯងតែម្តង ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញទៅដល់ធ្វើកោសល្យវិច័យ ហើយសន្និដ្ឋានថា ជនរងគ្រោះ ពិតជារងគ្រោះ ដោយរន្ទះបាញ់ស្លាប់ប្រាកដមែនទើបប្រគល់សពឲ្យក្រុមគ្រួសារធ្វើបុណ្យ តាមប្រពៃណី ៕ សហការី


ចែករំលែក៖