ព័ត៌មានទាន់ហេតុការណ៍៖

អេសស៊ីជីគាំទ្របាល់ទាត់កុមារតាមរយៈការហ្វឹតហាត់“Kick and Share” នៅខេត្តកំពត

ចែករំលែក៖

ខេត្តកំពត៖ ក្រុមហ៊ុនអេសស៊ីជីបានបន្តបង្ហាញនូវសេចក្តីតាំងចិត្តរបស់ខ្លួនក្នុងការគាំទ្រដល់យុវជនកម្ពុជាឲ្យមានលទ្ធភាពអាចសម្រេចក្តីសុបិនរបស់ខ្លួនផ្នែកកីឡាបាល់ទាត់តាមរយៈកម្មវិធីហ្វឹកហាត់បាល់ទាត់“Kick and Share” ជាមួយនឹងកំពូលកីឡាករបាល់ទាត់កម្ពុជាមានដូចជាអនចាន់ប៉ូលីនសឿតបារាំងនិងអ៊ុកសុវណ្ណដែលប្រព្រឹត្តទៅថ្ងៃទី២៣ខែកក្កដាឆ្នាំ២០១៨នៅឯខេត្តកំពតដោយមានការចូលរួមពីកុមារប្រមាណ២០០នាក់ ។

អេសស៊ីជីដែលជាពហុសាជីវកម្មឈានមុខគេនៅអាស៊ានបានជួយគាំទ្រការអភិវឌ្ឍន៍នៅកម្ពុជាក៏ដូចជាបានជួយលើទឹកចិត្តឲ្យយុវជនទូទាំងប្រទេសចំណាយពេលទំនេររបស់ខ្លួនក្នុងសកម្មភាពវិជ្ជមានដូចជាការលេងបាល់ទាត់ជាដើម ។

លោកផារ៉ាម៉េតភីមផាប៊ូត (ParamatePimpaboote) នាយកប្រតិបត្តិការរោងចក្រកំពតស៊ីម៉ង់ត៍ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់អេសស៊ីជីបានមានប្រសាសន៍ថា៖“ព្រឹត្តិការណ៍ក្នុងថ្ងៃនេះជាតឹកតាងបង្ហាញពីការប្ដេជ្ញានិងសេចក្តីតាំងចិត្តរបស់យើងដើម្បីក្លាយជាក្រុមហ៊ុនល្អក្នុងសហគមន៍ដែលយើងធ្វើប្រតិបត្តិការអាជីវកម្ម ។ យើងខ្ញុំសង្ឃឹមថាកុមារទាំងអស់នេះនឹងសម្រេចនូវក្តីសុបិនរបស់ខ្លួនក្នុងការក្លាយជាកីឡាបាល់ទាត់អាជីបទៅថ្ងៃមុខ” ។ បាល់ទាត់ជាកីឡាពេញនិយមនៅក្នុងតំបន់ហើយជាកីឡាដែលប្រជាជនកម្ពុជារាប់លាននាក់និយមចូលចិត្តលេងនិងទស្សនា ។ ក្រុមហ៊ុនអេសស៊ីជីមានកម្មវិធីជាច្រើនសម្រាប់ជួយគាំទ្រដល់កីឡាបាល់ទាត់នៅកម្ពុជាដូចជាការឧបត្ថម្ភដល់ក្រុមជម្រើសជាតិនិងការរៀបចំការប្រកួតលក្ខណៈមិត្តភាពរវាងក្រុមតារាបាល់ទាត់ចម្រុះK-Cement All Stars ដែលប្រមូលផ្ដុំទៅដោយតារាបាល់ទាត់នៅក្នុងលីគរបស់កម្ពុជាប្រកួតជាមួយនឹងក្លឹបបាល់ទាត់កំពូលរបស់ថៃSCG Muangthong United ។

កាលពីឆ្នាំមុនតារាបាល់ទាត់របស់SCG Muangthong United ក៏បានចំណាយពេលជួយបង្ហាត់ដល់កុមារកម្ពុជារាប់រយនាក់នៅឯពហុកីឡាដ្ឋានជាតិអូឡាំពិកក្នុងរាជធានីភ្នំពេញដែលនេះជាផ្នែកមួយនៃដំណើរទស្សនកិច្ចតំបន់អាស៊ានដែលរៀបចំឡើងដោយក្រុមហ៊ុនSCG ដែលជាក្រុមហ៊ុនគ្រប់គ្រងលើម៉ាកយីហោអេសស៊ីជីនិងខេ-ស៊ីមេន ។

លោកផារ៉ាម៉េតភីមផាប៊ូតបានបន្ថែមទៀតថា៖“អេសស៊ីជីមានសេចក្តីតាំងចិត្តក្នុងការផ្ដល់អត្ថប្រយោជន៍ផ្សេងៗដល់សហគមន៍ដែលយើងប្រកបអាជីវកម្មនិងធ្វើប្រតិបត្តិការហើយយើងមានជំនឿមុតមាំថាកីឡានិងសកម្មភាពកម្សាន្តផ្សេងៗគឺជាផ្នែកដ៏មានតម្លៃក្នុងជីវិត ។ មូលហេតុនេះហើយដែលយើងបានផ្ដួចផ្ដើមនូវគម្រោងអភិវឌ្ឍន៍ធនធានមនុស្សនានាដើម្បីជួយផ្ដល់អនាគតភ្លឺស្វាងដល់ប្រជាជនដែលរស់នៅក្នុងសហគមន៍ផ្សេងៗរួបទាំងនៅកម្ពុជាផង ។ ហើយយើងសង្ឃឹមថាកម្មវិធីហ្វឹកហាត់បាល់ទាត់Kick and Share នឹងបំផុសឲ្យកុមារចូលរួមកាន់តែច្រើនជាងមុនក្នុងការលេងកីឡាហើយក្លាយជាតារាបាល់ទាត់អាជីពរបស់កម្ពុជាទៅថ្ងៃអនាគត” ។

កម្មវិធីហ្វឹកហាត់បាល់ទាត់Kick and Share គឺជាកិច្ចសហការរវាងក្រុមហ៊ុនអេសស៊ីជីនិងក្លឹបបាល់ទាត់ភ្នំពេញក្រោនដែលជាក្លឹបបាល់ទាត់ឈានមុខគេនៅកម្ពុជា ។ គ្រូបង្វឹកនិងកីឡាកររបស់ក្លឹបបានជួយផ្ដល់នូវគន្លឹះនិងបច្ចេកទេសនានានៃការលេងបាល់ទាត់ដល់កុមារដែលបានចូលរួម ។ បន្ទាប់ពីការហ្វឹកហាត់ក្រុមហ៊ុនអេសស៊ីជីក៏បានឧបត្ថម្ភសម្ភារកីឡាបាល់ទាត់ដល់កុមារដើម្បីជួយឲ្យពួកគេហ្វឹកហាត់នូវបច្ចេកទេសថ្មីៗនៅអំឡុងពេលទំនេរ ។

កាលពីខែឧសភាអេសស៊ីជីក៏បានរៀបចំវគ្គហ្វឹកហាត់បាល់ទាត់ដែលមានកុមារជាង៣០០នាក់ចូលរួមរៀនជំនាញនិងបច្ចេកទេសនៃការលេងបាល់ទាត់ ។

ក្រុមហ៊ុនអេសស៊ីជីបានអនុវត្តកម្មវិធីហ្វឹកហាត់បាល់ទាត់“Kick and Share” នេះជាច្រើនឆ្នាំមកហើយដោយក្នុងនោះកុមាររាប់រយនាក់មកពីទីកន្លែងផ្សេងៗនៅក្នុងប្រទេសកម្ពុជាដូចជានៅរាជធានីភ្នំពេញខេត្តស្វាយរៀងនិងខេត្តកំពតជាដើមបានទទួលអត្ថប្រយោជន៍ពីវគ្គហ្វឹកហាត់នេះ ។ វគ្គហ្វឹកហាត់នេះជូយបំពេញបន្ថែមដល់គម្រោងផ្នែកអប់រំរបស់ក្រុមហ៊ុនអេសស៊ីជីដែលបានផ្ដល់អាហារូបករណ៍ជាង៨០០កន្លែងដល់យុវជនកម្ពុជាតាមរយៈកម្មវិធីអាហារូបករណ៍“អេសស៊ីជីចែករំលែកក្តីសុបិន” ។ គម្រោងទាំងពីរនេះជាតឹកតាងបង្ហាញអំពីសេចក្តីប្ដេជ្ញាចិត្តរបស់ក្រុមហ៊ុនអេសស៊ីជីក្នុងការជួយអភិវឌ្ឍជីវភាពរស់នៅរបស់ប្រជាពលរដ្ឋដែលរស់នៅក្នុងទីកន្លែងដែលមានប្រតិបត្តិការរបស់ក្រុមហ៊ុនហើយក៏បានបង្ហាញឲ្យឃើញពីការយកចិត្តទុកដាក់របស់ក្រុមហ៊ុនចំពោះយុវជនដែលដើរតួនាទីសំខាន់សម្រាប់អនាគតរបស់ប្រទេសកម្ពុជា៕ វឌ្ឍនា


ចែករំលែក៖