ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តដឹកខ្សាច់កំពុងធ្វើឲ្យបាត់បង់សណ្តាប់ធ្នាប់នៅលើជាតិលេខ១

ចែករំលែក៖

ភ្នំពេញ៖ ស្របពេលដែលអាជ្ញាធរខណ្ឌច្បារអំពៅជាប់រវល់ឃោសនាបោះឆ្នោត ចំណែកសមត្ថកិច្ចជាប់ការពារសន្តិសុខនៅក្នុងមូលដ្ឋាន បានធ្វើឲ្យក្រុមរថយន្តរកស៉ីដឹកខ្សាច់ ដឹកដី ធន់ធ្ងន់ចេញពីដេប៉ូខ្សាច់មួយកន្លែងនៅខាងក្រោយទីតាំងលក់អេតចាយ ក្នុងភូមិបឹងស្នោ សង្កាត់និរោធ ខណ្ឌច្បារអំពៅ បង្កភាពអណាធិបតេយ្យជ្រុះធ្លាក់ដី ខ្សាច់ មកលើចិញ្ចើមផ្លូវជាតិលេខ១ ចាប់ពីច្រកចេញ ចូល ដេប៉ូលក់ខ្សាច់រហូតមកដល់មុខភោជនីដ្ឋានបុប្ផាអង្គរ ។

នៅចំពីមុខច្រកចេញចូលដេប៉ូពោរពេញទៅដោយដីខ្សាច់ធ្លាក់មកលើចិញ្ចើមផ្លូវជាតិមានកំរាស់ក្រាស់ បើអ្នកដំណើរណាជិះម៉ូតូឆ្លងកាត់និងត្រូវប្រឈមគ្រោះថ្នាក់ចរាចរគ្រប់ពេលវេលា ។ ដោយសារតែដី ខ្សាច់ ធ្លាក់មកលើកន្លងផ្លូវសម្រាប់អ្នកជិះម៉ូតូច្រើនពេក បានធ្វើឲ្យអ្នកជិះម៉ូតូបង្ខំចិត្តបើកបរនៅលើគន្លងផ្លូវសម្រាប់រថយន្ត ដើម្បីគេចចេញពីគ្រោះថ្នាក់ចរាចរដែលអាចកើតឡើងជាយថាហេតុ ។

ដូចឃើញក្នុងរូបភាពនេះស្រាប់ អ្នកជិះម៉ូតូមិនបានបើកបរនៅលើគន្លងផ្លូវរបស់ខ្លួននោះទេ ព្រោះខ្លាចគ្រោះថ្នាក់ដោយសារដីខ្សាច់ បែរជាបើកបរនៅលើគន្លងផ្លូវសម្រាប់រថយន្តទៅវិញ ។ ជាការពិតឈ្មួញចង់បានចំណេញចំណែកអាជ្ញាធរវិញចង់បានការគាំទ្រពីប្រជាពលរដ្ឋ ដល់ពេលក្រុមរថយន្តដឹកដី ខ្សាច់ ធ្វើបែបហ្នឹង អាជ្ញាធរដឹងតែពីទទួលរងនូវការរិៈគន់ពីមជ្ឈដ្ឋានប្រជាពលរដ្ឋ ។ និយាយរួមការបើកបរបែបនេះក៍ប្រឈមនិងគ្រោះថ្នាក់ណាស់ តែអ្វីដែលសំខាន់សូមប្រុងប្រយ័ត្ន ពេលកំពុងបើកបរ គោរពច្បាប់ចរាចរទាំងអស់គ្នាទើបកាត់បន្ថយនូវគ្រោះថ្នាក់ចរាចរបាន ៕ សណ្តោស


ចែករំលែក៖