ខេត្តស្ទឹងត្រែង៖ យុទ្ធនាការឃោសនារកសម្លេងឆ្នោតនីតិកាលទី៦ នៃគណបក្សប្រជាជនកម្ពុជា ដោយអញ្ចើញចូលរួម ជាអធិបតី លោក ឡូយ សុផាត តំណាងរាស្ត្រមណ្ឌលស្ទឹងត្រែង, លោក ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្ត និងអភិបាលរងខេត្ត និងមន្ទីរអង្គភាពពាក់ព័ន្ធជុំវិញខេត្ត និងបងប្អូនប្រជាពលរដ្ឋមកពីបណ្តាស្រុក និងក្រុងទាំងប្រាំ ក្នុងខេត្ត ដោយមានបេក្ខភាព និងបេក្ខជន សកម្មជន របស់គណបក្សប្រជាជនកម្ពុជា ជាច្រើនសន្ធឹកសន្ធាប់ ជាង៥ពាន់នាក់ ដែលជាអ្នកស្ម័គ្រចិត្ត មិនមែនបង្ខិតបង្ខំដូចបក្សប្រឆាំង និងជនអគតិមួយចំនួនថានោះទេ វេទិកានេះធ្វើឡើងនៅមុខទីធ្លា សាលាខេត្តតែម្តង ។
ដោយចាក់ផ្សាយនូវប្រសាសន៍ ដ៏សំខាន់ៗនៃ គោលការបក្សកំពង់ដឹកនាំ និងទិសដៅខាងមុខ ជាច្រើនចំណុចសំខាន់ៗ ទៅរកភាពរុងរឿង និងជោគជ័យ នៃភាពដឹកនាំដ៏វៃឆ្លាត របស់ សម្តេចតេជោ និងត្រៀមខ្លួនដឹកនាំបន្តនៅ អាណត្តិទី៦បន្តទៀត ដោយមានការចាក់សម្លេងដើមរបស់សម្តេច ដែលជាប្រធានគណបក្សប្រជាជនកម្ពុជា ផ្សាយផ្ទាល់ពីរាជធានីភ្នំពេញ មកកាន់បងប្អូនជនរួមជាតិក្នុងខេត្ត ។
ក្រោយមក ក៏មានរបាំគ្រុឌ និងរបាំនារីខ្មែរ រាំជូនពរពរគណៈអធិបតី និងជនរួមជាតិទស្សនាកំសាន្ត លោក ឡូយ សុផាត ក៏បានអំពាវនាវយ៉ាងទទូច ដល់បងប្អូនទៅបោះឆ្នោតទាំងអស់គ្នា កម្បីខានដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ហើយកំភ្លេចបោះឲ្យគណបក្ស ដែលមានលេខរៀងទី២០ មានរូបសញ្ញាទេវតាបាចផ្គា ទាំងអស់គ្នា ហើយ ក៏គំពិសារនៅគ្រឿងស្រវឹង នៅពេលបោះឆ្នោត និងនៅពេលរាប់សន្លឹកឆ្នោត រយះពេលពីថ្ងៃ គឺថ្ងៃទី២៩ ខែកក្កដា ខាងមុខនេះ តាមបទប្បញ្ញត្តិរបស់គ.ជ.ប
រួចហើយអង្គពិធីទាំងមូល ក៏បំបែកក្បួនដង្ហែទៅតាម ស្រុក និងក្រុងរៀងៗខ្លួន រួចស្រែកជ័យឃោស ឃោនាទៅតាមកោលការរបស់គណបក្ស ជាកិច្ចបញ្ចប់កម្មវិធី នៅព្រឹកថ្ងៃសុក្រ១៥រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោង១០និង៤៥ នាទីព្រឹក ៕ មាស សុផាត