ខេត្តព្រះសីហនុ៖ ក្មេងស្រី អាយុ៨ឆ្នាំម្នាក់ ឈ្មោះ ខន លីណា នៅភូមិព្រែកប្រស់ ឃុំទឹកថ្លាស្រុកព្រៃនប់ បានលង់ទឹកស្លាប់ ក្នុងពេលដែលក្មេងស្រីរូប នេះទៅដាក់មងយកត្រី នៅប្រឡាយចុងភូមិជាមួយឪពុកឈ្មោះ ស៊ុន ខន អាយុ៥៥ឆ្នាំ កាលពីម៉ោងជាង៧យប់ ថ្ងៃសៅរ៍ ១រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៨ ។
តាមការរៀបរាប់របស់បុរសជាឪពុកថា មុនកើតហេតុ គាត់ដើររាយមង តាមប្រឡាយ ដោយទុកកូនស្រីឲ្យអង្គុយចាំនៅក្បែរមាត់ប្រឡាយនោះ លុះមកពីរាយមងវិញ មិនឃើញកូនស្រី ក៏ស្រែកឆោឡោរកនិងចុះរាវក្នុងប្រឡាយទឹក ទើបឃើញ ប៉ុន្តែក្មេងនេះបានលង់ទឹកស្លាប់បាត់ទៅហើយ ៕ ឆ្លាម សមុទ្រ