ព័ត៌មានទាន់ហេតុការណ៍៖

ស្រ្តីម្ចាស់បន្ទប់យកសម្លរកកូរឲ្យអ្នកជួលបន្ទប់ហូបប្រទះឃើញស្រ្តីបុគ្គលិកអ្នកកាសែតចងកសម្លាប់ខ្លួន

ចែករំលែក៖

ភ្នំពេញ៖ ស្រ្តីជាម្ចាស់បន្ទប់ជួលបានយកសម្លកកូរឲ្យស្រ្តីជាអ្នកជួលបន្ទប់ហូបដោយអ្នករាប់អានហើយក៏ប្រទះឃេីញចងកសម្លាប់ខ្លួនក្នុងបន្ទប់លេខ០៤ជាន់ទី១ បង្កការភ្ញាក់ផ្អេីល កាលវេលាម៉ោង១១ និង៣០នាទី ថ្ងៃសៅរ៍ ១រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចផ្ទះជួលលេខ៤៦២A តាមផ្លូវព្រះមុនីវង្ស ក្រុម៦៨ ស្ថិតនៅភូមិ១២ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។  សពជនរងគ្រោះមានឈ្មោះ អ៊ុក ចាន់ធីដា ភេទស្រី អាយុ ៦០ឆ្នាំ ស្នាក់នៅផ្ទះលេខ៣២Eo ផ្លូវ១៧៨ ភូមិ៩ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ និងទីកន្លែងកំណើត សង្កាត់លេខ៥ ក្រុងភ្នំពេញ ។

ស្រ្តីជាម្ចាស់ផ្ទះជួលឈ្មោះ ហ៊ុល គន្ធា អាយុ៣៦ឆ្នាំមុខរបរលក់ដូរស្នាក់នៅផ្ទះលេខ៤៦២A តាមផ្លូវព្រះមុនីវង្ស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមនបានប្រាប់ឲ្យដឹងថា មុនកេីតហេតុគាត់បានយកសម្លរកកូរមួយចានឲ្យស្រ្តីរងគ្រោះ ណាមួយរាប់អានគ្នាដោយស្រ្តីរងគ្រោះបានជួលបន្ទប់ប្រហែលជិត២ឆ្នាំហេីយ តែពេលមកមិនឃេីញឈរនៅខាងក្រោមរួចក៏ឡេីងគោះទ្វារបន្ទប់ជួល ក៏មិនឆ្លេីយតបតែមានក្លិនស្អុយសាយភាយចេញមកក្រៅ រួចក៏ទាញទ្វាយកញ្ចក់បង្អួចបេីកមេីលទេីបឃេីញស្រ្តីជាអ្នកជួលបន្ទប់ស្លាប់ហេីយ ក៏ប្ដឹងសមត្ថកិច្ចអាជ្ញាធរចុះមកត្រួតពិនិត្យកន្លែងកេីតហេតុ ។

តែស្រ្តីរងគ្រោះនេះបានហូបបាយជាមួយគាត់បានម្ដងនៅថ្ងៃទី២៥ ខែ កក្កដា ឆ្នាំ ២០១៨ នៅពេលល្ងាចហេីយក៏មកក៏មិនបានជួបមុខមកដល់បច្ចប្បន្នតែដឹងថាសពមានជំងឺប្រចាំកាយដោយតែងតែស្រ្តីរងគ្រោះយកថ្នាំពេទ្យឲ្យមេីលទិញម្ដងសុទ្ធតែជាង១០០ដុល្លារឯណោះតែមិនដឹងថា ឈឺអ្វីដោយមិនដែលប្រាប់ ។

សមត្ថកិច្ចនគបាលអាជ្ញាមូលដ្ឋានបានបញ្ជាក់ថា ក្រោយពីស្រ្តីម្ចាស់ផ្ទះជួលបានទូរស័ព្ទប្ដឹងថាប្រទះឃេីញស្រ្តីរងគ្រោះជួលបន្ទប់ចងកសម្លាប់ខ្លួនក្នុងបន្ទប់ដេកហេីយក៏បានចុះត្រួតពិនិត្យសពហេីយរុំព័ន្ធកន្លែងកេីតហេតុរងចាំខាងការិយាល័យនគរបាលបច្ចេកទសកោសល្យវិច្ឆ័យសពចុះមកត្រួតពិនិត្យកន្លែងកេីតហេតុតែបេីតាមការបំភ្លឺស្រ្តីម្ចាស់ផ្ទះជួល និងក្រុមគ្រួសារសពប្រាប់ថាសពមានដោយសង្ស័យជំងឺប្រចាំកាយតែមិនដឹងថាមានជំងឺអ្វីឲ្យប្រាកដដោយសពជាក្រមុំចាស់មិនយកប្ដី ។

សមត្ថកិច្ចបន្តថាក្រោយពីត្រួតពិនិត្យសពបានសន្និដ្ឋានស្រ្តីជនរងគ្រោះសពករណីធ្វើអត្តឃាតដោយចង កសម្លាប់ខ្លួនដោយប្រេីកន្សែចងទៅលេីចំរឹងបង្អួចថ្ម និងឡេីងជាន់កៅអីហេីយសពបានប្រគល់ឲ្យទៅស្រ្តីជាប្អូនបង្កេីតសពមានឈ្មោះ អ៊ុក សុម៉ាលី ភេទស្រី អាយុ៦១ឆ្នាំមុខរបរនៅផ្ទះ ស្នាក់នៅផ្ទះលេខ៣២E1 តាមផ្លូវ១៧៨ ក្រុម៩ សង្កាត់ជ័យជំនៈ ខណ្ឌដូនពេញ រាជធានីភ្នំពេញ យកទៅវត្តសំបួសមាសស្ថិតនៅសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញដេីម្បីធ្វេីបុណ្យតាមប្រពៃណី ៕ ស រស្មី


ចែករំលែក៖