ខេត្តឧត្ដរមានជ័យ៖ ដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដ នីតិកាលទី៦ នៅថ្ងៃអាទិត្យ ២រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ នៅខេត្តឧត្ដរមានជ័យ ចាប់ពីម៉ោង៧ព្រឹក រហូតមកទល់ និងម៉ោង១១,០០នាទី ដោយមានការសង្កេតឃើញនៅតាមការរិយាល័យបោះឆ្នោតនីមួយៗ មានពលរដ្ឋចូលរួមបោះឆ្នោតយ៉ាងច្រើនកុះករ សស្រាក់សស្រាំ ទាំងយុវវ័យ និងចាស់ជរា គឺចាប់ពីគ្រប់អាយុបោះឆ្នោតឡើងទៅ
ដើម្បីបង្ហាញអំពីគោលជំហ៊រ និងឆន្ទៈរបស់ខ្លួន ដើម្បីជ្រើសរើសតំណាងរាស្រ្ដ ដែលខ្លួនបានស្រឡាញ់ពេញចិត្ដ ។
បើតាមការឲ្យដឹងពីមន្រ្ដី គ.ជ.ប. ខេត្តឧត្ដរមានជ័យ បានឲ្យដឹងថាចាប់ត្រឹមវេលាម៉ោង១១ ,00នាទីព្រឹក នៅក្នុង២៤ឃុំសង្កាត់ និង៣៨៣ការិយាល័យ មានពលរដ្ឋចូលរួមបោះឆ្នោតបានចំនួន ៨០,២៦៩ ដែលនៅក្នុងបញ្ជីឈ្មោះបោះឆ្នោតសរុប ១២៣,០៣៧នាក់ បើគិតជាភាគរយគឺមាន ប្រជាពលរដ្ឋ បានចូលរួមបោះឆ្នោតបាន ៦៥,២៤ភាគរយហើយ
ហើយរហូតមកដល់ និងរសៀលនេះ នៅតែបន្ដរឃើញពលរដ្ឋ នៅតែបន្ដរធ្វើរដំណើរទៅ ចូលរួមបោះឆ្នោតជាហូរហែបន្ដបន្ទាប់ទៀត ។
នៅតាមការរិយ៉ាល័យទាំង៣៨៣ នៅក្នុងខេត្ដឧត្ដរមានជ័យទាំងមូល គឺប្រព្រឹត្តទៅយ៉ាងល្អប្រសើរ ដោយមិនមានអសកម្មអ្វីទាំងអស់ ៕ ប៉ែន នួន