ព័ត៌មានទាន់ហេតុការណ៍៖

លោក អូស្មាន ហាស្សាន់ បានអញ្ជើញទៅ បោះឆ្នោតនៅការិយាល័យ ឬស្សីកែវ រួចរាល់ហើយ

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកព្រលឹម ម៉ោង៧:០០ ថ្ងៃទី២៩ កក្កដា ២០១៨ នេះ លោក អូស្មាន ហាស្សាន់ ប្រធានក្រុមការងារចុះជួយខណ្ឌឫស្សីកែវ និងជាបេក្ខជនតំណាងរាស្រ្តគណបក្សប្រជាជនកម្ពុជា មណ្ឌលភ្នំពេញ បានអញ្ជើញទៅបោះឆ្នោត នៅការិយាល័យបោះឆ្នោតលេខ ១១៩៨ នៅសាលាអន្តរជាតិអាល់រ៉ស់ម៉ាន ភូមិ៤ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

សូមជម្រាបថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨នេះ មានការិយាល័យបោះឆ្នោតចំនួន ២២,៩៦៧កន្លែង នៅទូទាំងប្រទេស និងមានប្រជាពលរដ្ឋ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតចំនួន ៨,៣៨០,២១៧នាក់។

ជាមួយគ្នានេះ អាសនៈនៅអាណត្តិនេះ មានចំនួនទៅដល់១២៥ ដែលកើនឡើងប្រមាណ ២អាសនៈថែមទៀត បើធៀបនឹងការបោះឆ្នោត នៅក្នុងអាណត្តិទី៥ នាខែកក្កដា ឆ្នាំ២០១៣៕ សំរិត


ចែករំលែក៖