ព័ត៌មានទាន់ហេតុការណ៍៖

តួលេខបឋម របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ប្រជាពលរដ្ឋបានទៅបោះឆ្នោត ៨០,៤៨ភាគរយ

ចែករំលែក៖

ភ្នំពេញ៖ តួលេខបឋម របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ក្រោយបិទបញ្ចប់ការបោះឆ្នោតបានឲ្យដឹងថា ចំនួនប្រជាពលរដ្ឋបានបោះឆ្នោត មានចំនួន ៨០,៤៨ភាគរយនៃប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតសរុបចំនួន ៨.៣៨០.២១៧នាក់។

ការបិទបញ្ចប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ នៅវេលាម៉ោង៣៖០០រសៀល នាថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១៨នេះ​ អត្រាភាគរយនៃប្រជាពលរដ្ឋ ដែលបានទៅចូលរួមបោះឆ្នោត មានចំនួនកើនឡើងខ្ពស់ជាងការបោះឆ្នោត កាលពីឆ្នាំ២០១៣ ។

លទ្ធផលបណ្តោះអាសន្នបានបញ្ជាក់ថា ពលរដ្ឋដែលបានទៅបោះឆ្នោតមានចំនួន៦,៧៤៤,៨៩៣នាក់ ក្នុងចំណោមពលរដ្ឋដែលបានចុះឈ្មោះសរុប៨,៣៨០,២១៧នាក់ គឺស្មើ៨០,៤៨ភាគរយ ៕

 

 


ចែករំលែក៖