ខេត្តស្ទឹងត្រែង៖ ទឹកទន្លេមេគង្គខេត្តស្ទឹងត្រែងបានឡើងដល់១០,៧៥ម៉ែត្រហើយ ហួសពីកម្រិតប្រកាសឲ្យប្រុងប្រយ័ត្ន ។
មន្ត្រីក្រសួងធនធានទឹក និងឧតុនិយមបានបញ្ជាក់នៅមួយម៉ោងមុននេះយ៉ាងដូច្នេះថា៖ «ទឹកទន្លេមេគង្គក្នុងខេត្តស្ទឹងត្រែង បានបន្តកើនឡើងលើសកម្រិតប្រកាសឱ្យប្រុងប្រយ័ត្នហើយ នៅព្រឹកនេះ ៖
មកដល់ម៉ោង ៦:៣០ នាទីព្រឹកថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ ២០១៨ នេះ ទឹកទន្លេមេគង្គក្នុងខេត្តស្ទឹងត្រែង បានបន្តកើនឡើងដល់កម្ពស់ ១០,៧៥ ម ខណៈកម្រិតកម្ពស់ដែលត្រូវប្រកាសឱ្យប្រុងប្រយ័ត្នត្រឹមតែ ១០,៧០ ម ប៉ុណ្ណោះ ។ ពេលនេះ ទឹកទន្លេបានចាប់ផ្តើមលិចចូលតំបន់ទំនាបមួយចំនួនដែលនៅតាមដងទន្លេជាបណ្តើរៗហើយ » ៕