ខេត្តឧត្ដរមានជ័យ៖ ក្រោយពីមានភ្លៀងធ្លាក់មួយមេធំ ដែលលាយឡំផ្គររន្ទះ ខ្យល់កន្រ្ដាក់ កាលពីល្ងាចថ្ងៃអាទិត្យ ២រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ បានធ្វើឲ្យផ្ទះសម្បែងរបស់ពលរដ្ឋចំនួន៥ខ្នង ស្ថិតនៅភូមិគោកគរ សង្កាត់សំរោង ខេត្តរមានជ័យបាន ទទួលរងនូវការខូចខាតយ៉ាងដំណំ ។
ផ្ទះដែលទទួលរងការខូចខាតដោយខ្យល់កន្រ្ដាក់ចំនួន៥ខ្នង នោះមានសភាពផ្សេងគ្នា ដូចជាទ្រេតប៉ើងជញ្ជាំង និងប៉ើងដំបូលជាដើម ។
ម្ចាស់ផ្ទះត្រូវបានគេស្គាល់ឈ្មោះទី១.ឈ្មោះ អ៊ុត ដួល ជីជូនជរាអាយុ៧៣ឆ្នាំ ដែលមានទំហ៊ុំ ៤គុណ៥ម៉ែត, ទី២.ឈ្មោះ យឹមចាន់ណាក់ ភេទប្រុស អាយុ៤៤ឆ្នាំ ទី៣.ឈ្មោះ ឡោតយៀនភេទស្រីអាយុ៣៤ឆ្នាំ, ទី៤.ឈ្មោះម៉ាំង ម៉ៅ ភេទស្រីអាយុ៥៤ឆ្នាំ និង ទី៥.ឈ្មោះ តោន ឌឿងហែម ភេទស្រី អាយុ៦២ឆ្នាំ ។
ពលរដ្ឋនៅខេត្តឧត្ដរមានជ័យនៅតែបន្ដរមានការព្រួយបារម្ភ ចំពោះភ្លៀងផ្គរ និងខ្យល់កន្រ្ដាក់ ពីព្រោះ ពេលមានភ្លៀងធ្លាក់ម្ដងៗ តែងតែនាំមកនូវគ្រោះមហន្តរាយជាញឹកញាប់ ៕ ប៉ែន នួន