ភ្នំពេញ៖ ប្រជាពលរដ្ឋបានប្រទះឃើញបុរសជនអនាថា ម្នាក់ដេកស្លាប់នៅមុខបន្ទប់ចួលលើចិញ្ចើមផ្លូវដោយសង្ស័យខ្យល់គរ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៥និង៣០នាទីព្រឹក ថ្ងៃអាទិត្យ ២រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុច មុខបន្ទប់ជួលលេខ៧លើចិញ្ចើមផ្លូវបេតុង ស្ថិតនៅក្នុងភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
សាកសពឈ្មោះជា ប៉ូច អាយុ៣៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ ហើយក៏មានស្រុកកំណើតនៅក្នុងភូមិកើតហេតុខាងលើដែរ ប៉ុន្តែមិនដឹងថាបាត់បង់ផ្ទះសម្បែងដោយការលក់ដូរឬអ្វីឡើយ។ មិនតែប៉ុណ្ណោះបុរសនោះមានជម្ងឺសរសៃប្រសាទថែមទៀតផង ។
ប្រភពព័ត៌មានបានឲ្យដឹងថា នៅវេលាល្ងាចថ្ងៃទី២៨ ខែកក្កដា គាត់បានផឹកស្រស្រវឹងជោករហូតដល់ព្រឹកឡើងទើបត្រូវបានគេប្រទះឃើញបង្កការភ្ញាក់ផ្អើល និងរាយការណ៍ទៅសមត្ថកិច្ចតែម្តង ។
ក្រោយពេលកើតហេតុនគរបាលការិយាល័យបច្ចេកទេសនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញធ្វើកោសល្យវិច័យរួចរាល់ទើបនាំយកសពទៅតម្កល់ទុកបូជានៅវត្តជម្ពូវ័ន ៕ សុខាសែនជ័យ