ព័ត៌មានទាន់ហេតុការណ៍៖

ទស្សនល្ងីល្ងើ៖ យុទ្ធសាស្រ្ត ពី«ដេកផ្ទះ ឈ្នះឯង» មកជា «ដេកផ្ទះឈ្នះខ្លួនឯង»ត្រូវបរាជ័យ

ចែករំលែក៖

ពិតជាគួរឲ្យចង់អស់សំណើចណាស់ ដែលមុននេះមេបក្ស ខ្មោចសង្រ្គោះជាតិ (ទណ្ឌិត សម រង្ស៊ី) ប្តូរយុទ្ធសាស្រ្ត ពី«ដេកផ្ទះ ឈ្នះឯង» មកជា «ដេកផ្ទះឈ្នះខ្លួនឯង» បន្ទាប់ពីមាន​ល្បិច​​កលទុច្ចរិត​បើកយុទ្ធ​នាការ ម្រាមដៃស្អាត ឬដេកផ្ទះឈ្នះឯង ជាពិសេសអំពាវនាវមិនឲ្យប្រាជាពលរដ្ឋទៅចូលរួមបោះឆ្នោត ដើម្បីបំផ្លាញការបោះឆ្នោត​ត្រូវ​បរាជ័យ ។ ការពិតមាន ឯណា ប្រជាពលរដ្ឋដែលស្រលាញ់សន្តិភាព ស្រឡាញ់ការអភិវឌ្ឍ ស្រ​​លាញ់លទ្ធិប្រជាធិប​តេយ្យបានដឹកដៃគ្នាទៅបោះឆ្នោតយ៉ាងរលូននិងទទួលផលជាវិជ្ជមាន រហូតដល់ទៅ ៨២ , ១៦ ភាគរយឯណោះ ។

តាមនាយជាលដឹង អតីតមន្ត្រីជាន់ខ្ពស់ខ្មោច បក្សសង្គ្រោះជាតិ បានលួចបង្ហើបឱ្យដឹងថា គោលដៅសំខាន់នៃការផ្លាស់ប្តូរ ជំហានយុទ្ធសាស្ត្រនេះ ក៏ដើម្បីបន្តអនុវត្តផែនការ ប្រើប្រាស់អំណាចប្រជាជន ញុះញង់ពលរដ្ឋខ្មែរឱ្យងើប បះបោរតវ៉ាប្រឆាំងនឹងរដ្ឋអំណាច ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាល ស្របច្បាប់ស្របតាមផែនការ បដិវត្តន៍ពណ៌ដែលពួកគេបាន រៀបចំទុកជាយូរមកហើយ។ វាជាផែនការ សម្ងាត់មួយចំនួនដែល ពោរពេញដោយពិស​ពុលរបស់ទណ្ឌិត សម រង្ស៊ី ហើយគេអាចមើលឃើញពីការផ្លាស់ប្តូរនេះទទួលការបរាជ័យ បន្ទាប់ពីមានអ្នកញុះញង់របស់មន្ត្រីខ្មោចបក្សប្រឆាំងសុទ្ធតែនៅក្រៅប្រទេសទាំងអស់ ចំណែកអ្នកដែលត្រូវប្រឈមមុខនឹង ច្បាប់គឺជាមនុស្សនៅក្នុងស្រុកទៅវិញ។ជាឧទាហរណ៍ ថ្មីនេះគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានផ្តន្ទាទោស និងពិន័យជាប្រាក់លើ​សកម្មជនអតីតបក្សសង្គ្រោះជាតិ ចំនួន ៥ រូប ក្នុងខេត្តបាត់ដំបងនូវទឹក ប្រាក់ ម្នាក់ៗ ១០ លានរៀល ពាក់ព័ន្ធបទល្មើសដែលរារាំង ពលរដ្ឋមានសិទ្ធិបោះឆ្នោត មិនឱ្យទៅបោះឆ្នោត។ ដូច្នេះ អ្នកដែលរងគ្រោះមិនមែន អ្នកញុះញង់នៅក្រៅប្រទេសទាំងនោះ​ទេគឺអ្នកបន្ទរតាម នៅក្នុងប្រទេសឯណេះវិញជាអ្នករងគ្រោះ ពោលគឺអ្នកដែលត្រូវប្រឈមមុខនឹងច្បាប់ និងការរកប្រាក់បង់ពិន័យ គឺខ្លួនឯងផ្ទាល់ មិនមែនសម រង្ស៊ី មូរ សុខហួរ អេង ឆៃអ៊ាង ឬកឹម មនោវិទ្យា ជាអ្នកចេញជំនួសឡើយ ។

ជាមួយគ្នានេះដែរ ក្នុងយុទ្ធសាស្ត្រស្ទើរភ្លើងរបស់ទណ្ឌិត សម រង្ស៊ី ដែល រំពឹងថានឹងទទួល​បាន ការ​គាំទ្រពីអន្តរជាតិដើម្បីថ្កោលទោសការបោះឆ្នោត និង រាជរដ្ឋាភិបាលថ្មីក្រោមលេស អនុវត្តសិទ្ធិ​មនុស្ស និងលទ្ធិប្រជាធិបតេយ្យនោះ គ្រាន់តែ ជាក្តីស្រមៃរបស់គាត់ និងគូកនដែល កំពុងតែស្ថិតក្នុងភាពអស់សង្ឃឹមតែប៉ុណ្ណោះ នៅពេលដែលការបោះឆ្នោតអាណត្តិទី៦ នេះ​បាន​ប្រព្រឹត្តទៅយ៉ាងរលូន​មានតម្លាភាពនិងមានការគាំទ្រពីសហគមន៍​អន្តរជាតិជាច្រើន។ អ្វីដែលធ្វើឲ្យទណ្ឌិត សម រង្ស៊ី និងបក្ខពួកពួក ក្អួតឈាមមិនចេញនោះ គឺលទ្ធផលបោះ ឆ្នោតជាបណ្តោះអាសន្ន ក្នុងអាណត្តិទី៦នេះ គណបក្សប្រជាជនកម្ពុជា ឈ្នះឆ្នោត យ៉ាងភ្លូក​ទឹកភ្លូកដី ប្រៀបដូចជាអន្លូងទូង ទណ្ឌិត សម រង្ស៊ី និងបក្ខពួក មិនឲ្យងើបមុខរួច ៕ នាយជាល

 


ចែករំលែក៖