ខេត្តព្រះសីហនុ៖ កាលពីម៉ោងជិត១យប់រំលងអធ្រាត្រ ឈានចូលថ្ងៃចន្ទ ៣រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៨ មានគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងផ្លូវជាតិលេខ៤ នៅចន្លោះគីឡូម៉ែត្រលេខ១៦៩-១៧០ ស្ថិតនៅក្នុងភូមិតាពៅ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ រវាងរថយន្ត០១គ្រឿងម៉ាកHILANDER ពាក់ស្លាកលេខ ព្រះសីហនុ 2A 8605បើកបរដោយឈ្មោះ សុខ ខៃ ភេទប្រុស អាយុ៤៤ឆ្នាំ មុខរបរ រត់តាក់សុី មានទីលំនៅក្រុម២១សង្កាត់លេខ៤ ក្រុងព្រះសីហនុ មានទិសដៅ (ភ្នំពេញទៅព្រះសីហនុ) មកដល់ចំណុចខាងលើ បានបុកប៉ះជាមួយម៉ូតូមួយគ្រឿង ម៉ាកវ៉េវ គ្មានស្លាក លេខ (ទិសដៅស្របគ្នា) បណ្តាលឲ្យអ្នកបើកបរម៉ូតូឈ្មោះហុង ម៉ៅភេទប្រុស អាយុ ៣៤ឆ្នាំ មុខរបរ កម្មករ មានទីលំនៅ ភូមិត្រពាំងគា ឃុំជើងគោ ស្រុកព្រៃនប់ខេត្តព្រះសីហនុ ស្លាប់នៅនឹងកន្លែង ។
សាកសពសមត្ថកិច្ចបានប្រគល់ឲ្យក្រុមគ្រួសារយកទៅ ធ្វើបុណ្យ តាមប្រពៃណី ចំណែករថយន្ត និងម៉ូតូយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ធ្វើការដោះស្រាយបន្តតាមនិតិវិធី ៕ ឆ្លាម សមុទ្រ