ព័ត៌មានទាន់ហេតុការណ៍៖

ទឹកជំនន់ទន្លេមេគង្គលើ បន្តកើនឡើងលិចចូលតំបន់មួយចំនួនទៀត

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ មន្ត្រីក្រសួងធនធានទឹក និងឧតុនិយមបានឲ្យដឹងថា ទឹកជំនន់ទន្លេមេគង្គលើ បន្តកើនឡើងលិចចូលតំបន់មួយចំនួន ។

ប្រភពបានបញ្ជាក់យ៉ាងដូច្នេះថា៖

«ទឹកជំនន់ទន្លេមេគង្គលើ បន្តកើនឡើងលិចចូលតំបន់មួយចំនួនទៀតក្នុងខេត្តស្ទឹងត្រែង ៖

មកដល់ម៉ោង ៧ ព្រឹកថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០១៨ នេះ ទឹកទន្លេមេគង្គលើក្នុងខេត្តស្ទឹងត្រែង បានបន្តកើនឡើងដល់កម្ពស់ ១០,៨៤ ម៉ែត្រ (កម្ពស់ប្រកាសឱ្យប្រុងប្រយ័ត្ន ១០,៧០ ម៉ែត្រ) ។ តំបន់ទំនាបដែលនៅតាមដងទន្លេ ត្រូវបានទឹកលិចចូលជាបន្តបន្ទាប់» ៕


ចែករំលែក៖