ព័ត៌មានទាន់ហេតុការណ៍៖

អាមេរិកព្រមានពីលទ្ធផលអាក្រក់ប្រសិនបើ អាល្លឺម៉ង់ បារាំង អង់គ្លេស គេចពីការដាក់ ទណ្ឌកម្មអីុរ៉ង់

ចែករំលែក៖

តំណាងរាស្ត្រអាមេរិកមួយចំនួនមក ពីគណបក្សសាធារណរដ្ឋបានផ្ញើលិខិត ទៅកាន់បណ្តាស្ថានទូតប្រទេស អាល្លឺម៉ង់ បារាំង អង់គ្លេសនៅទីក្រុងវ៉ាស៊ីនតោន ដោយបានព្រមានពីលទ្ធផលអាក្រក់ ប្រសិន បើប្រទេសទាំងនេះគេចពីការដាក់ទណ្ឌកម្ម របស់អាមេរិកទៅលើប្រទេសអុីរ៉ង់ ។

នៅក្នុងលិខិតដែលបានផ្ញើទៅនោះបាន ស្នើដល់ប្រទេសជាសម្ពន្ធមិត្តដ៏ជិតស្និទ្ធ បំផុតរបស់អាមេរិកនៅអឺរ៉ុបឲ្យគោរពទៅ តាមការដាក់ទណ្ឌកម្មរបស់អាមេរិក។ នៅ ក្នុងលិខិតក៏បានបញ្ជាក់ថា រាល់សកម្មភាព គេចវេះពីការដាក់ទណ្ឌកម្មនិងបំផ្លាញទម្រង់ នៃទណ្ឌកម្មរបស់អាមេរិកនោះជារឿងគួរ ឲ្យបារម្ភហើយប្រទេសទាំងនេះនឹងត្រូវទទួល ខុសត្រូវពីការគេចទណ្ឌកម្មអាមេរិក។

បណ្តាតំណាងរាស្ត្រអាមេរិកបញ្ចាក់ថា ការដាក់ទណ្ឌកម្មរបស់ទីក្រុងវ៉ាស៊ីនតោន គឺជាច្បាប់របស់រដ្ឋាភិបាលដោយច្បាបដាក់ ទណ្ឌកម្មជាច្រើនបានកើតចេញពីការអនុ ម័តរបស់សភាអាមេរិក។ ការដាក់ទណ្ឌ កម្មនោះគឺជាគោលនយោបាយយូរអង្វែង ហើយជំរុញឲ្យអឺរ៉ុបមានសកម្មភាពសមស្រប អនុវត្តទៅតាមការដាក់ទណ្ឌកម្មទាំងនោះ។

ក្រោយពេលដែលប្រធានាធិបតីអាមេរិក សម្រេចដកខ្លួនចេញពីកិច្ចព្រមព្រៀងបរមាណូអុីរ៉ង់កាលពីខែឧសភាកន្លងមក បណ្តាប្រទេសនៅតំបន់អឺរ៉ុបបានប្រកាស ថានឹងបន្តរក្សាកិច្ចព្រមព្រៀងជាមួយអុីរ៉ង និងបន្តរកសីុនៅអុីរ៉ង់ដដែល។ សូមបញ្ជាក់ ថាក្រោយអាមេរិកបានព្រមព្រៀងក្រុមហ៊ុន អឺរ៉ុបជាច្រើនក៏បានចាប់ផ្តើមវិនិយោគនៅ ក្នុងប្រទេសអុីរ៉ង់ទាំងនោះហើយទើបអឺរ៉ុប មិនចង់ឲ្យក្រុមហ៊ុនរបស់ខ្លួនរងការខាត បង់ដោយសារតែអាមេរិកដកកិច្ចព្រមព្រៀង និងបន្តដាក់ទណ្ឌកម្មជាថ្មីនោះឡើយ។

ពាក់ព័ន្ធនឹងស្ថានភាពនៅក្នុងប្រទេស អុីរ៉ង់នេះដែររដ្ឋមន្ត្រីការបរទេសអុីរ៉ង់លោកMohammad Javad Zarif បានប្រកាសថា អុីរ៉ង់នឹងឆ្លងកាត់ដំណាក់កាលលំបាកបំផុត បើទោះបីរងការដាក់ទណ្ឌកម្មពីអាមេរិកក្តី។

លើកឡើងពីការគំរាមកំហែងរបស់អា មេរិក និងពីការដាក់ទណ្ឌកម្មបន្ថែមទៀត ដល់ប្រទេសអុីរ៉ង់ លោក Javas Zarif បានបញ្ជាក់ថា អុីរ៉ង់នឹងកែប្រែស្ថានភាពឆ្លងកាត់រាល់ឧបសគ្គ។ លោកបន្តទៀតថា សម្ពាធរបស់អាមេរិកបានក្លាយទៅជាកម្លាំង ជំរុញក្នុងការអភិវឌ្ឍសេដ្ឋកិច្ចដោយនាំចេញ នូវមុខទំនិញផ្សេងៗក្រៅពីប្រេង។

អាមេរិកនឹងដាក់ទណ្ឌកម្មអុីរ៉ង់នៅខែ សីហា និងខែវិច្ឆិកា ក្រោយអាមេរិកដកកិច្ច ព្រមព្រៀង កាលពីថ្ងៃទី៨ ខែឧសភា។ នៅ ពេលនេះដែរ មេបញ្ជាការកងទ័ពអុីរ៉ង់លោក ហ្គេសសឹម សូឡៃម៉ានី (QassemSoleimani) បាននិយាយថា ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានប្រើប្រាស់ភាសានិយាយ ស្ដីដូចជា «អ្នកនៅក្នុងវង់ល្បែងស៊ីសង»។ មិនតែប៉ុណ្ណោះមេបញ្ជាការរូបនេះក៏បាន ព្រមានដែរថា បើសិនជាសហរដ្ឋអាមេរិក បើកការវាយប្រហារណាមួយលើអុីរ៉ង់ នោះអុីរ៉ង់នឹងបំផ្លាញគ្រប់យ៉ាងដែលសហរដ្ឋ អាមេរិកកំពុងមាន។

លោក Soleimani ធ្វើការកត់សម្គាល់ បែបនេះនៅក្នុងសុន្ទរកថាមួយថ្លែងទៅកាន់ កងទ័ពអីុរ៉ង់។ ថ្លែងនាឱកាសនោះមេបញ្ជា ការកងទ័ពពិសេសអុីរ៉ង់រូបនេះបានគូស បញ្ជាក់យ៉ាងដូច្នេះថា «យើងនៅក្បែរអ្នក (សហរដ្ឋអាមេរិក) ជាកន្លែងដែលអ្នកមិនអាចនឹងស្មានដល់។ សាកមើលទៅយើង បានត្រៀមខ្លួនរួចហើយ… បើអ្នកហ៊ានតែ ផ្ដើមសង្រ្គាមណាមួយ នោះយើងនឹងបញ្ចប់ សង្រ្គាមនេះ។ អ្នកដឹងយ៉ាងច្បាស់ថា សង្រ្គាម នេះនឹងបំផ្លាញអ្វីគ្រប់យ៉ាងដែលអ្នកកំពុង មាន»។

គួរជម្រាបថា ភាពតានតឹងរវាងអីុរ៉ង់នឹង សហរដ្ឋអាមេរិកបានផ្ទុះឡើងបន្ទាប់ពីទីក្រុង វ៉ាស៊ីនតោនព្រមានដាក់ទណ្ឌកម្មសេដ្ឋកិច្ច លើវិស័យប្រេងអីុរ៉ង់តាមរយៈការប្រមូលផ្ដុំ សម្ពន្ធមិត្តរបស់ខ្លួនកុំឱ្យទិញប្រេងពីអីុរ៉ង់៕ ម៉ែវ សាធី


ចែករំលែក៖