ព័ត៌មានទាន់ហេតុការណ៍៖

បើករថយន្តដឹកសម្ភារភ្លេងសុខៗ ស្រាប់តែដាច់កង់មុខក្រឡាប់ចូលប្រឡាយផ្ងារជើងទាំងកណ្ដាលថ្ងៃត្រង់

ចែករំលែក៖

ភ្នំពេញ៖ រថយន្តដឹកសម្ភារភ្លេងមួយគ្រឿង បានបើកសុខៗ ស្រាប់តែដាច់កាឡេកង់មុខ បណ្ដាលឲ្យរេចង្កូតធ្លាក់ផ្លូវចូលប្រឡាយក្រឡាប់ផ្ងារជើងឡើងលើ សំណាងល្អមិនបង្កឲ្យមនុស្សរងរបួស ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីរវេលាម៉ោង១២និង០០នាទី ថ្ងៃថ្ងៃព្រហស្បតិ៍ ៦រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២ ខែសីហា ឆ្នាំ២០១៨ នៅបណ្ដោយផ្លូវជាតិលេខ២០ A ឋិតនៅក្នុងភូមិប្រធាត្រ សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

អ្នកបើករថយន្ដរងគ្រោះខាងលើមានឈ្មោះ ចាន់ វិរៈ ភេទប្រុស អាយុ២៨ឆ្នាំ ស្នាក់នៅភូមិបឹងច្រាំ ឃុំព្រះនិពាន ស្រុលគងពិសី ខេត្តកំពងលស្ពឺ ។

បើតាមសម្តីអ្នកបើករថយន្តបានឲ្យដឹងថា មុនពេលកើតហេតុ រូបគាត់បានបើករថយន្ដដឹកសម្ភារភ្លេង ដើម្បីទៅលេងនៅស្រុកស្អាង តែពេលមកដល់ចំណុចកើតហេតុ ស្រាប់តែរថយន្ដដាច់កាឡេកង់ខាងមុខផ្នែកខាងស្ដាំធ្វើឲ្យរថយន្ដរេចង្កូតធ្លាក់ផ្លូវក្រឡាប់ផ្ងារជើងតែម្ដង តែមិនបណ្ដាលឲ្យរូបគាត់ និងអ្នករួមដំណើរពីរនាក់ទៀតរងរបួសនោះទេ ។

ក្រោយពីកើតហេតុ កម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់កន្លែងកើតហេតុ តែដោយឃើញរថយន្តខាងលើមិនប៉ះពាល់ដល់អ្នកដទៃ និងខូចខាតសម្បត្តិសាធារណៈ ទើបសមត្ថកិច្ចឲ្យម្ចាស់រថយន្ដហៅរថយន្ដស្ទួចមកស្ទួចយកទៅជួសជុលដោយខ្លួនឯង ៕ ភារ៉ា ដង្កោ


ចែករំលែក៖